adverise with khmeread 0

​បងថ្លៃ​របស់​កំពូល​តា​រា​ចម្រៀង Rap លោក Eminem ស្លាប់​ដោយសារ​សេព​គ្រឿងញៀន​ហួសកំណត់​

បងស្រី​ថ្លៃ​របស់​អតីត​ភរិយា​កំពូល​តារាចម្រៀង Rap លោក Eminem ត្រូវបាន​ព័ត៌មាន​ចេញផ្សាយ​ថា​ស្លាប់​ដោយសារ​សេព​គ្រឿងញៀន​ហួស​កម្រិត​កាលពី​ថ្ងៃ​ពុធ​។​

​លោកស្រី Dawn Scott ដែលជា​ជនអនាថា ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​តំបន់ Motor City Trailer Park ក្នុង​ទីក្រុង Detroit រដ្ឋ Michigan​។​

​តាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ RadarOnline.com ប៉ូលិស​ក្នុង​ទីក្រុង Warren រដ្ឋ Michigan បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ទទួលស្គាល់ថា​បងថ្លៃ​រប​ស់ Eminem បាន​ស្លាប់​ក្នុង​វ័យ ៤០ ឆ្នាំ​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំណត់ និង​ត្រូវ​នៅ​រង់ចាំ​ការធ្វើ​តេស្ត​ផ្នែក​វិ​ជ្ជ​សាស្ត្រ​បន្ថែមទៀត​។​

​នាង Dawn គឺ​ធ្លាប់ជា​មិត្តភក្តិ​ម្នាក់​របស់ Eminem តាំងពី​លោកស្រី​នៅ​វ័យ​ជំទង់​មកម្ល៉េះ​។ នាង​គឺជា​បងប្អូន​ស្រី​ភ្លោះ​របស់​នាង Kim Mather ដែលជា​អតីត​ភរិយា​របស់​តារាចម្រៀង Eminem ។​

​នា​រយៈពេល​ប៉ុន្មាន​ប្រហែលជា​បួន​ខែ​មុន នាង Dawn បាន​ព្យាយាម​ផ្តាច់​គ្រឿងញៀន ហើយ​នាង​បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​របស់​គេហទំព័រ Radar ថា Eminem ហើយ​និង Kim មិនបាន​ជួយ​នាង​អ្វី​បន្តិច​ទាល់តែសោះ​។ លោក​បាន​បន្តថា "​ខ្ញុំ​មាន​ប្អូនថ្លៃ​ប្រុស​ជា​មហាសេដ្ឋី​ម្នាក់ និង​ប្អូនស្រី​ម្នាក់​មាន​លុយ​ចាយ​មិន​អស់​"​។​

Dawn បាន​ធ្លាក់ខ្លួន​ក្លាយជា​ជនអនាថា​ចាប់តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ដោយបាន​ដើរ​ដេក​គ្រប់​ទីកន្លែង​សូម្បីតែ​នៅតាម​ច​ញ្ចើ​ម​ថ្នល់​។​

​បន្ទាប់ពី​បាន​រត់​ចេញពីផ្ទះ​ពេលដែល​ពួកគេ​ស្ថិតនៅក្នុង​វ័យ​ជំទង់ Dawn Scott ហើយ​និង​ប្អូនស្រី Kim Mather បាន​ផ្លាស់​ទៅ​នៅ​ជាមួយ Eminem និង​ម្តាយ​របស់គាត់​ពេលដែល​តារាចម្រៀង​រូបនេះ​មាន​វ័យ​ត្រឹមតែ ១៥ ឆ្នាំ​តែប៉ុណ្ណោះ ហើយ​គាត់​ក៏បាន​ចាប់ផ្តើម​បាក់ចិត្ត​ស្រឡាញ់ Kim Mather នា​អំឡុង​ឆ្នាំ ១៩៨៩​។​

Eminem ហើយ Kim បាន​រៀបការ​ជា​លើកដំបូង​នៅ​ឆ្នាំ ១៩៩៩ ហើយ​ក៏បាន​លែងលះគ្នា​ក្នុង​ឆ្នាំ ២០០១ គឺ​មុន​ពេលដែល​ពួកគេ​បាន​រៀបការ​ជាមួយគ្នា​ម្តងទៀត​ក្នុង​ឆ្នាំ ២០០៦ ដោយ​រួមរស់​ជាមួយគ្នា​បានត្រឹមតែ ៤ ខែ​បន្ទាប់​តែប៉ុណ្ណោះ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់