រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នា​ក់នៅ​កំពង់សៀម​

    កំពង់ចាម ៖ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​នៅវេលា​ម៉ោង​១ ​និង​៣០នាទី​រសៀល​ថ្ងៃទី​២​ មករា ​២០១៧​ នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៧​ចំណុច​ភូមិ​អណ្តូងច្រុះ ឃុំអំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រវាង​រថយន្ត​យី​ឌុប ​និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ធ្វើ​ដំណើ​រ​ច្រាស់ទិស​គ្នា​បណ្តាល​ឱ្យ​រងរបួស​មនុស្ស​២​នាក់​ស្រាលម្នាក់ ​ធ្ងន់​ម្នាក់​។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B-099 ​បើ​កបរ​ដោយ​ឈ្មោះ ​ឡា វីរៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយទាប ស្រុកចំកា​រលើ ខេត្តកំពង់ចាម​បើកបរ​ពី​កើ​ត​មក​លិច​។​

    លុះដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​សាន់​យ៉ាន់ ពណ៌​ស គ្នាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ គឹម ជឿ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ចុង​ដូង ឃុំចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើ​កបរ​ពី​ទិស​ខាង​លិចទៅ​កើ​ត​ច្រាស់ទិស​គ្នា ​(​របួសធ្ងន់​)​។​

    បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កំពង់សៀម​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread