ជា​ព្រលឹង​ទី​៧​របស់​អ្នកដើរ ឬក៏​ជា​ចំណាំងផ្លាត​កញ្ចក់​?

    ​គ្មាន​ពេលវេលា​ឯកជន​ទេ​សម្រាប់​គ្រួសារ​មួយ​នេះ ខណៈ​ពួកគេ​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​ដោយ​បង្ហាញ​ពី​ប្តី​ប្រពន្ធ​នេះ​ដើរ​តាមផ្លូវ​ស្របពេល​អ្វីមួយ​នោះ​ដើរ​តាម​ពីក្រោយ ដែល​ត្រូវបាន​គេ​ជឿថា​ជា​ព្រលឹង ឬក៏​អ្វី​ផ្សេង ដែល​អាច​ផ្លាត​ពី​កញ្ចក់​អគារ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​ឆា​នែ​ល​អេ​ស្ប៉ា​ញ​មួយ​ដោយ​អះអាងថា គ្រួសារ​នេះ​បាន​បង្កៃ​កាមេរ៉ា​សុវត្ថិភាព​បន្ទាប់ពី​មាន​អារម្មណ៍​ព្រាយ​បិសាច​ឬក៏​ខ្មោច​នៅ​ជុំវិញ​ពួកគេ​។​

​    ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ពួកគេ​បានដឹង​រឿងហេតុ​ពិត​នៅពេល​ពួកគេ​មើល​វីដេអូ​ក្នុង​កាមេរ៉ា​ដោយបាន​បង្ហាញ​ពីអ្វី​មួយ​តាម​ពីក្រោយ​ពួកគេ​។​

​    ​ដោយ​បង្ហោះ​ដោយ​ឆា​នែ​ល​ឈ្មោះ Huelo el Miedo វីដេអូ​នេះ​ត្រូវបាន​គេ​ចុច​ទស្សនា​ជាង ១០ ម៉ឺន​ដង​។ ទោះយ៉ាងណា មិនមែន​សុទ្ធតែ​អ្នក​រាល់គ្នា​ជឿ​លើ​វីដេអូ​នេះ​ភ្លាមៗ​ឡើយ​។​

​    ​មនុស្ស​ជាច្រើន​បាន​កត់សម្គាល់ថា ស្រមោល​តាម​ពីក្រោយ​នោះ​គឺ​គ្រាន់តែ​ជា​ចំណាំងផ្លាត​អាវ​ស​របស់គាត់​ជាមួយ​កញ្ចក់​តែប៉ុណ្ណោះ​។​

​    ​ទោះយ៉ាងណា​គេ​មិនដឹង​ច្បាស់​ពី​វីដេអូ​នេះ​ថា​លេច​ចេញពី​ប្រទេស​ណា​រួមទាំង​ទីកន្លែង​ដែល​ត្រូវបាន​ថត ឬក៏​គ្រួសារ​នោះ​មានឈ្មោះ​អ្វី​ទេ ប៉ុន្តែ​ប្រភពព័ត៌មាន​នេះ​គឺ​ល្បី​ចេញពី​វេ​ប​សាយ​ផ្លូវការ​របស់​រុស្ស៊ី RT៕

ប្រភព៖RT

 

adverise with khmeread

អ្នកនឹងចូលចិត្ត