រថយន្ត​ធំ​ និង​រថយន្ត​តូច​បុក​គ្នា​...​រថយន្ត​តូច​ខូច​ធ្ងន់​ជាង​

    ព្រះសីហនុ​-​កោះកុង ៖ មាន​ករណី​រថយន្ត​ ២​ គ្រឿង​បើក​បុក​ប៉ះគ្នា​នៅ​ផ្លូវជាតិ​លេខ ៤ ចន្លោះ ​KM140-141 ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុក​ស្រែអំបិល​ ខេត្តកោះកុង​ ជាប់​ម្ខាង​ផ្លូវ​ម្នាក់​ជាមួយ​ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ ​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ២០១៧ បណ្តាលឱ្យ​រថយន្ត​តូច​ខូច​ធ្ងន់​ជាង។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​រវាង​រថយន្ត ប្រភេទ​ដឹកទំនិញ​ម៉ាក​ហ៊ីយ៉ុ​ន​ដាយ ក្បាល​ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2110 មាន​ទិសដៅ​ពី​ក្រុងព្រះសីហនុ​-​ភ្នំពេញ​បុក​ប៉ះ​និង​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-5747 ដែលមាន​ទិសដៅ​បញ្ច្រា​ស់ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ ហួត ចាន់​ដា​រ៉ា​ន់ ភេទប្រុស អាយុ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

    គ្រោះថ្នាក់​នេះដែរ​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​​ ក្រោយ​កើត​ហេតុ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​បាន​រត់​គេចខ្លួនបាត់៕

Unnamed %282%29 adverise with khmeread

មតិយោបល់