វិធី ៣ បំបាត់​មុន​ខ្ទុះ យ៉ាង​រហ័ស​

​    ​១. ប្រើ​បង់​រុំ​ត្រជាក់​
​    ​ការប្រើ​បង់​រុំ​ត្រជាក់​គឺជា​វិធី​មួយ​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​មុន​ក្បាល​ក្រហម​មាន​ខ្ទុះ​។ សីតុណ្ហភាព​ត្រជាក់​ជួយ​ឱ្យមាន​លំ​ហូរឈាម​នៅក្រោម​ស្បែ​កមុខ ដើម្បីឱ្យ​មុន​រួម​ទៅវិញ​។ អ្នក​គ្រាន់តែ​ស្អំ​កន្លែង​មាន​បញ្ហា ១ នាទី បន្ទាប់មក​សម្រាក ១០ នាទី​សឹម​បន្តទៀត​។ ចំណាំ​៖ ហាម​ដាច់ខាត​ដាក់​ទឹកកក​ដោយផ្ទាល់​លើ​ស្បែក​។​

​    ​២. ថ្នាំដុសធ្មេញ​
​    ​ថ្នាំដុសធ្មេញ​ក៏​ជួយ​កាត់បន្ថយ​មុន​ខ្ទុះ​បានដែរ​។ អ្នក​គ្រាន់តែ​លាប​វា​លើ​កន្លែង​មាន​មុន​ជាមួយនឹង​ទឹក​ខ្លះៗ​ទុកចោល​មួយ​យប់ ព្រឹក​ឡើង​សឹម​លាងមុខ​ចេញ​។ ចំណាំ​៖ ត្រូវ​ប្រាកដថា​ថ្នាំដុសធ្មេញ​មិនមាន​ជាតិ​មេន​ថ​ល ឬ ហ្វ្លុ​យ​អូ​រី ដែល​ធ្វើឱ្យ​ស្បែក​ឡើង​កន្ទួល​បាន​។​

​    ​៣. ថ្នាំ Aspirin
​    ​ថ្នាំ Aspirin មាន​សារធាតុ salicylic acid អាច​កាត់បន្ថយ​មុខ​ខ្ទុះ​និង​រលាក ដែល​បង្ក​ទៅជា​មុន​។ អ្នក​គ្រាន់តែ​ដំ​ថ្នាំ ១ គ្រាប់​ទៅជា​ម្សៅ ហើយ​ប្រសិនបើ​អ្នក​បារម្ភ​វា​ធ្វើឱ្យ​មុខស្ងួត អ្នក​អាច​ថែម​ទឹកឃ្មុំ​ខ្លះ​លាយ​បញ្ចូល​គ្នា​។ បន្ទាប់មក​លាយ​ជាមួយ​នឹង​ទឹក​ឱ្យ​សព្វ​។ យក​សំឡី​ជ្រលក់​និង​លាប​លើ​កន្លែង​មាន​បញ្ហា​ទុកចោល ២០ ទៅ ៣០ នាទី សឹម​លាង​ទឹក​ក្ដៅ​ឧណ្ហៗ​ចេញ​។ ធ្វើ ២ ដង​ក្នុង​មួយថ្ងៃ​៕

00 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់