ទូក​និង​ទូក​បើក​លឿន​បុក​គ្នា​ស្លាប់​ម្នាក់​នៅ​លើកដែក​

    កណ្តាល ៖ អាច​ថា​ជា​គ្រោះថ្នាក់​មួយ​ដ៏​កម្រ​ដែល​ទូក​ និង​ទូក​បើក​លឿន​បុក​គ្នា​ បណ្តាលឱ្យ​ធ្នាក់​ទឹក​ស្លាប់​ម្នាក់ ដែល​ភាគច្រើន​លើសលប់​នឹង​គេ​បានឃើញ​ញឹកញាប់​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បណ្តាលឱ្យ​ស្លាប់​និង​របួស។​

    ជាក់ស្តែង​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ទូក​បុក​ទូក​បណ្តាលឱ្យ​ក្រឡាប់ លង់ទឹក​ស្លាប់ម្នាក់ នា​ថ្ងៃទី​០៣ ​មករា ​២០១៧ វេលា​ម៉ោង០១ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ចុង​ព្រែ​កតា​សោម ​(​ស្ពាន​លេខ​៣៦) ​ភូមិ​រាំង​ជួរ ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​យ៉ យ៉ាំង​សាវ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិ​វៀតណាម មាន​ទីលំនៅៗ ភូមិ​ខ្នារ​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ​វត្ថុតាង និង​ស្លាកស្នាម​ទូក​ស្មាច់​តាក់​រ៉ាង ០១ ​គ្រឿង​របស់​ជនរងគ្រោះ មាន​ស្នាម​រលាត់​ថ្នាំ​នៅ​គែមទូក​ខាងឆ្វេង​ប្រវែង​១៦៩ សង្ទីម៉ែត្រ​។​ ចំណែក​ទូក​ម្ខាង​ទៀត​ជា​របស់​ឡូត៍​សហគមន៍ ទូក​ស្មាច់​ដូចគ្នា ក៏មាន​ស្នាម​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៣​ មករា ​២០១៧ វេលា​ម៉ោង​០១​ និង​៣០​រំលង​អា​ធ្រា​ត្រ ទូក​របស់​ជនរងគ្រោះ បាន​បើក​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិច​។ ​លុះ​មក​កើត​ដល់​ចំណុច កន្លែងកើតហេតុ​ស្របពេល​ដែល​ទូក​សហគមន៍ ដែល​បើក​ដោយ​ឈ្មោះ​ ឃឹម រុន​ និង​ឈ្មោះ​ យឹម ថា​ ជិះ​ជាមួយគ្នា​បាន​បុក​បញ្ឆិត​គ្នា​ហើយក៏បណ្តាលឱ្យ​លិច​ក្រឡាប់​ទូក​របស់​ជនរងគ្រោះ បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​។ ភ្លាមៗ​នោះ​ក៏ត្រូវបាន​អ្នកជិតខាង​ជួយ​ស្រង់​សព​ជនរងគ្រោះ​យក​ឡើងគោក​ក្នុងពេលនោះ​។​

    ក្នុងករណីនេះ​មន្ត្រី​សមត្ថកិច្ច​ជំនាញ ចរាចរណ៍​ផ្លូវទឹក​កំពុង​ពិនិត្យ បន្ត​ចាត់ការ​តាម​នីតិវិធី៕

Image1 adverise with khmeread
Loading ad ...