វ៉ៃខ្នោះ​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​កណ្តាលស្ទឹង​

    កណ្តាល ៖ ប៉ូលិស​ខេត្តកណ្តាល​បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​លើក​ទី​៥​ហើយ នៅ​ថ្ងៃទី​០២​ មករា​ ២០១៧ វេលា​ម៉ោង​៤​ល្ងាច នៅ​ចំណុច​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ចាប់ពី​ថ្ងៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​គិត​ចាប់ពី​ថ្ងៃទី​១ ​មករា​២០១៧។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ស៊ឹម រិ​ទ្ធ ភេទ​ប្រុស អាយុ៣២​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​ប្រឡាយ ​ឃុំ​បឹង​ខ្យា​ង ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ​មុខរបរ​លក់​កាហ្វេ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​​ញៀន​០១​កញ្ចប់​តូច​, ​លុយ​ខ្មែរ​៣០.០០០​រៀល​(ប្រភេទ​ក្រដាស់​១០.០០០​រៀល​ចំនួន​០២​សន្លឹក​, ក្រដាស​៥.០០០​រៀល​០១​សន្លឹក, ​ក្រដាស​២.០០០​រៀល​០២​សន្លឹក​ និង​ក្រដាស​១.០០០​រៀល​០១​សន្លឹក) ​និង​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០២​ មករា​ ២០១៧ វេលា​ម៉ោង​១២​ និង​២៣​នាទី​ផ្នែក​គ្រឿងញៀន​ជា​បានផ្ដល់​ព័ត៌មាន​ពី​ការទិញ​ថ្នាំញៀន​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ​ ស៊ឹម រិ​ទ្ធ ដោយ​ទិញ​ថ្នាំ​បាន​០១​កញ្ចប់​តូច។​

    បន្ទាប់មក​កម្លាំង​មន្ត្រី​ជំនាញ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង ​និង​កម្លាំង​ប៉ុស្ដិ៍​បឹង​ខ្យា​ង បាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ថ្ងៃទី ខែ​ឆ្នាំ​ដដែល​នៅវេលា​ម៉ោង​៤​ល្ងាច រកឃើញ​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​រួច បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕


Untitled 1 adverise with khmeread
Loading ad ...