ម្ចាស់​ក៏​ស្អាត សុនខ​រឹតតែ​ស្អាត​ថែមទៀត​! ចំណាយលុយ​រាប់ពាន់​ដុល្លារ​ទិញ​សម្លៀកបំពាក់​ឱ្យ​ឆ្កែ​ពាក់ ហើយ​ថែមទាំង​មាន​ទូ​ខោអាវ​ផ្ទាល់ខ្លួន​របស់​វា​ទៀត​

    ​ម្ចាស់​សុនខ​ម្នាក់​ដែលមាន​សុនខ ៧ ក្បាល​បាន​ជះ​ប្រាក់​រាប់ពាន់​ផោន​ដើម្បី​ទិញ​ខោអាវ​ស័ក្តិសម​នឹង​សុនខ​របស់​នាង​។​

​    ​នាង Fiona Gordon វ័យ ៣១ ឆ្នាំ មកពី​ទីក្រុង Skye ប្រទេស​ស្កុ​តឡែ​ន​បាន​ទិញ​ខោអាវ​សម្រាប់​រាល់​សុនខ​មួយ​នីមួយៗ​របស់​នាង ហើយ​គ្រប់​ក្បាល​ទាំងអស់​សុទ្ធ​តែមាន​ទូ​ខោអាវ​រៀងៗ​ខ្លួន និង​មាន​ស្ទីល​ខោ​វ​អាវ​ផ្សេងៗ​គ្នា​ទៀតផង​។​

​    ​សុនខ​របស់​នាង​មាន​ឈ្មោះថា Floee, Mya, Hamish, Angus, Theo, Ellie និង Isla បានជ្រើសរើស​ខោអាវ​ប៉ាក់​ដោយ​ដៃ អាវ​ខូវ​ប៊ូ​យ អាវយឺត និង​អាវ​មិន​ជ្រៀប​ទឹក​។​

​    ​ខោ​វ​អាវ​នីមួយៗ​ដែល​នាង​ទិញ​សម្រាប់​សុនខ​មានតម្លៃ​ចាប់ពី ៥ ទៅ ដល់ ៤៥ ផោន ហើយ​នាង​បាន​ចំណាយ​ប្រាក់​ពេញ​មួយឆ្នាំ​ទិញ​អាវ​ឱ្យ​សុនខ​របស់​នាង​មិនតិចជាង​រាប់ពាន់​ផោន​នោះទេ​៕

3bc64c2900000578 0 image a 37 1483354854560
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...