Samsung បញ្ចេញ​ប្រភេទ Galaxy A បី​ស៊េរី មាន​គែម​លោហៈ ខ្នង​កញ្ចក់​3D ការពារ​ជ្រាប​ទឹក និង​ធូលី​

    ​ក្រុមហ៊ុន Samsung អបអរ​ឆ្នាំ​ថ្មី​ជាមួយ​ការចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​បី​ម៉ូ​ដែល ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​ក្រុមហ៊ុន​អេឡិចត្រូនិក​ប្រទេស​កូរ៉េខាងត្បូង​នេះ​បានបង្ហាញ​ទូរស័ព្ទដៃ​ថ្មី​ចំនួន ៣ ម៉ូ​ដែល​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ រួមមាន Galaxy A3, Galaxy A5 និង Galaxy A7 ហើយ​ទូរស័ព្ទ​ទាំង ៣ ម៉ូ​ដែល​នេះ​គឺ​ការពារ​ជ្រាប​ទឹក​និង​ធូលី​បាន​ដូចគ្នា​ទាំងអស់​។​

​    ​ទូរស័ព្ទដៃ​នីមួយៗ​គឺ​រចនា​ឡើង​ជាមួយនឹង​គែម​លោហៈ​និង​ខ្នង​កញ្ចក់​3D  ដែល​របស់​ទាំងពីរ​នេះ​ត្រូវបាន​ប្រើ​នៅលើ​ទូរស័ព្ទដៃ Galaxy S7 និង Galaxy S7 Edge​។​

​    ​ទូរស័ព្ទដៃ Galaxy A3 មាន​ទំហំ ៤,៧ អ៊ី​ញ ទូរស័ព្ទដៃ Galaxy A5 មាន​ទំហំ ៥,២ អ៊ី​ញ និង Galaxy A7 មាន​ទំហំ ៥,៧ អ៊ី​ញ​។ បងប្អូន​ត្រកូល A ទាំងនេះ​មាន​បួន​ពណ៌​រួមមាន Black Sky, Gold Sand, Blue Mist និង Peach Cloud​។​

​    ​ដោយឡែក​បងប្អូន​ពីរ​នាក់​ក្នុងចំណោម​នោះ​គឺ Galaxy A5  និង Galaxy A7 មាន​កាមេរ៉ា​ទាំង​ខាងមុខ និង​ខាងក្រោយ​ទំហំ​រហូត​ទៅដល់ ១៦ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​មុខងារ Autofocus របស់​ពួកវា​គឺមាន​ភាព​រហ័ស​និង​ថតរូប​ភាព​បាន​ច្បាស់​ល្អ​។ ចំណែកឯ Galaxy A3 វិញ​មាន​កាមេរ៉ា​ទំហំ​ត្រឹមតែ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​នៅ​ខាងក្រោយ និង​ខាងមុខ ៨ មេ​ហ្គា​ភិ​ច​សែ​ល​ប៉ុណ្ណោះ​។​

​    ​មុខងារ​ផ្សេងៗ​ទៀត​ស្រដៀង​ទៅនឹង Galaxy S7 និង Galaxy S7 Edge ដោយ​ថត​នៅ​កន្លែង​ពន្លឺ​ខ្សោយ ដាក់​មេ​មូ​រី​ទំហំ​រហូតដល់​ទៅ ២៥៦ ជី​ហ្គា​បែ និង​ប្រើ USB Type-C ហើយ​និង​មុខងារ​ជាច្រើន​ទៀត​។ ដោយឡែក តម្លៃ​របស់​វា​មិនទាន់​ការបញ្ចេញ​ជា​ផ្លូវការ​នៅឡើយ​នោះទេ​។​

​    ​ហើយ​អ្នកប្រើប្រាស់​ទាំងអស់​អាច​កុម្ម៉ង់​ទូរស័ព្ទដៃ​ទាំងនេះ​ចាប់ពី​ថ្ងៃទី ២០ ខែមករា ឆ្នាំនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត