Claudio Ranieri: Riyad Mahrez ត្រូវរៀនសូត្របន្ថែមពី Messi និង Ronaldo

          គ្រូបង្វឹកក្លឹប Leicester លោក Claudio Ranieri បានប្រាប់​កីឡាករ​ Riyad Mahrez ថា ត្រូវខិតខំ​ព្យាយាមនិង​រៀន​សូត្រ​បន្ថែមទៀត​ពី​កីឡាករ​ឆ្នើម​ដូច​ជា​​ Cristiano Ronaldo និង​​ Lionel Messi ។

          ខ្សែបម្រើ​ស្លាបសញ្ជាតិ​អាល់ហ្សេរីរបស់ក្លឹប Leicester រូបនេះ​មិន​អាច​ស្តា​ទម្រង់លេងដើម​របស់ខ្លួន​ដូច​រដូវកាល​មុនដែលធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ទទួ​ល​បាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ក្របខណ្ឌ​​​ PL ​និង​ពាន​កី​ឡាករ​ឆ្នើ​ម​មក​ពី​តំបន់​អាហ្វ្រិក ហើយ Riyad ក៏ស្ថិតក្នុង​តារាង​បេក្ខភាព​សម្រាប់​ពាន​បាល់​មាស Ballon d`Or របស់​FIFA​ផងដែរ។

          លោក Ranieri បាន​ដាក់​ឲ្យ​ Riyad អង្គុយ​មើលអំឡុង​ពេល​ក្រុម Leicester ប្រកួត​ចាញ់​ក្រុម​ Everton ២-០ នៅ​ថ្ងៃ Boxing Day ។ ប៉ុន្តែ​គ្រូបង្វឹក​អ៊ីតាលី​រូប នេះ​បាន​បញ្ជាក់ថា Riyad នឹងបាន​ចូល​លេង​វិញ ហើយ​ជំរុញឲ្យ​កីឡាករ​រូបនេះ​រៀន​សូត្រ​ពី​កីឡាករ​ឆ្នើម​ៗរបស់ពិភពលោក។

          លោក Ranieri បាន​និយាយថា “​Ronaldo និង Messi ឈ្នះ​ពាន​បាល់​មាស Golden Ball ពួកគេ​ចង់​ឈ្នះ​ម្តងទៀត​ហើយ​ម្តងទៀត។ ពួកគេតែងតែ​សម្លឹងទៅ មុខជា​និច្ច”។

          Riyad រក​បាន​១៧​គ្រាប់​និង​បង្កើត​ឱកាស​១១​លើកដើម្បីជួយ​ឲ្យ​ក្រុម Leicester លើក​ពាន​ជើងឯកកាលពីរដូវកាលមុន ប៉ុន្តែ​នៅ​រដូវកាល​នេះកីឡាករ​រូបនេះទើបនឹង​រក​បាន​៣​គ្រាប់ និង​បង្កើត​ឱកាស​តែពីរ​លើក​ប៉ុណ្ណោះ ៕

Riyad
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...