Tottenham: គូប្រជែងផ្សេងទៀតនៅ EPL នឹងជួយអបអរពួកគេពេលប្រកួតជាមួយ Chelsea

          ពីរគ្រាប់​របស់ Harry Kane គឺជាការ​ព្រមានដល់​ក្រុម​​ Chelsea ​ថា ពួកគេ​អាចជា​ក្រុម​បន្ទាប់ដែល​ត្រូវ​រងគ្រោះ​ដោយ​សារតែ Spurs។

          កីឡាករ Dele Alli ក៏រក​បាន​ពីរគ្រាប់ផងដែរ​នៅ​ថ្ងៃចូល​ឆ្នាំ​ថ្មីដោយពួកគេ​បាន​យក​ឈ្នះ​ក្រុម Watford យ៉ាងចាស់ដៃ​ ខណៈ​ក្រុម​ Spurs អះអាងថា នឹង​ព្យាយាម​បញ្ចប់​ស្ថិតិឈ្នះជាប់គ្នា​១៣​ប្រកួត​របស់​ក្រុម Chelsea ។         

          Kane បាន​និយាយថា “​គ្រប់គ្នា​នឹង​គិត​ថា វាគឺជា​ការ​ប្រកួត​ដ៏សំខាន់​ មិនថា យើង​ឈ្នះ​ឬចាញ់​ទេ។ យើង​ត្រូវ​តែ​ផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​របស់​យើង​ដើម្បីយក​ឈ្នះ​ក្រុម​ Chelsea និង​បញ្ឈប់ទម្រង់របស់ពួកគេ។

          Kane បន្តថា “​វាពិតជា​សំ​ខាន់​។ គ្រប់គ្នា​ដឹងពីរឿងនេះ”។ វានឹងក្លាយជា​ការប្រកួតដ៏ជក់ចិត្ត។ យើង​រងចាំ​ពេល​វេលា​នេះ។ យើងពិតជា​រីករាយណាស់”៕

Kane 04 adverise with khmeread

មតិយោបល់