adverise with khmeread Karaoke

ស្ត្រីមេការខារ៉ាអូខេម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

   ភ្នំពេញ ៖ ស្ត្រីមេការខារ៉ាអូខេម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួល ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨កន្លះយប់ថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០១៥នៅផ្ួះជួលលេខ១១៣ផ្លូវ១០១ក្រុម១៩ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមនដោយគេនៅមិនទាន់ដឹងមូលហេតុនៅឡើយ។
     ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះហង្ស តុលា អាយុ២៨ឆ្នាំជាមេការខារ៉ាអូខេ ស្នាក់នៅផ្ទះជួលខាងលើ បានយកកន្សែងពណ៌សចងកទៅនឹងចំរឹងបង្អួចស្លាប់ដោយគេនៅមិនទាន់ដឹងមូលហេតុ។សពដំកល់នៅសាលសពនៃមន្ទីរពេទ្យកាល់ម៉ែត៕

adverise with khmeread

មតិយោបល់