adverise with khmeread 781e1507 2df3 4cac b085 29dfdcc842b4

ប្រជាប្រិយភាព​របស់ ជូ​យូ កើនឡើង បន្ទាប់ពី​មាន​ជម្លោះ​ពាក់ព័ន្ធ​ទង់ជាតិ​តៃវ៉ាន់​

​    ​តារាចម្រៀង​តៃវ៉ាន់ ចូ​វ ជូ​យូ (Chou Tzu Yu) សមាជិក​របស់​ក្រុម​ចម្រៀង​ប៉ប់​កូរ៉េ TWICE បាន​បង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស បន្ទាប់ពី​នាង​បាន​សូម​អភ័យទោស​តាម​វី​ដេ​ឃ្លី​ប​យូ​ធូប ចំពោះ​ការ​គ្រវីទង់ជាតិ​តៃវ៉ាន់​។​

    ​ដំបូង​ឡើង​ភាពចម្រូងចម្រាស​នេះ​បានកើត​មាន បន្ទាប់ពី​តារាចម្រៀង​តៃវ៉ាន់​ម្នាក់ទៀត​ឈ្មោះ ហ៊ួ​ង អាន (Huang An) ចោទប្រកាន់​តារាចម្រៀង​វ័យ​១៦​ឆ្នាំ​រូបនេះ​ថា បាន​ឃោស​នាពី​ឯករាជភាព​របស់​តៃវ៉ាន់ បន្ទាប់ពី​នាង​បាន​គ្រវី​ទង់​សាធារណរដ្ឋ​ចិន (​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់​) នៅលើ​កញ្ចក់​ទូរទស្សន៍​កូរ៉េ​កាលពីពេល​ថ្មីៗ​នេះ​។​

    ​អ្នក​និយម​អ៊ី​ន​ធើ​ណិ​ត​នៅ​ចិន​មាន​កំហឹង ហើយ​ស្ថានីយទូរទស្សន៍​ចិន​មួយ​បាន​លុបចោល​កម្មវិធី​សម្តែង​អបអរ​ឆ្នាំ​ថ្មី​របស់​ក្រុម​ចម្រៀង TWICE ។ យីហោ​ផលិតផល​របស់​ចិន​ក៏បាន​ដក ជូ​យូ ចេញពី​ពាណិជ្ជកម្ម​របស់ខ្លួន​ផងដែរ​។​

adverise with khmeread
ប្រភព៖ asianpopnews.com

មតិយោបល់