samsung-banner
adverise with khmeread

ឃាត់​ជនសង្ស័យម្នាក់​គាស់​ទូ ​Wing​ លួច​ទ្រព្យសម្បត្តិ​

15878463 1240217969398409 539805724 o

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​លួច​ទ្រព្យសម្បត្តិ​ក្នុង​ទូ​ Wing នា​ថ្ងៃទី​១ មករា​ ២០១៧ វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៣ ភូមិ​សាមគ្គី​សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ធូ ដាវី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៥ ផ្លូវ​លេខ​៨០ ក្រុមទី​២៧ ភូមិ​២២ ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ​មុខរប​រ​មិន​ពិតប្រាកដ។ ​សម្ភារៈ​ដកហូត ដែក​សម្រាប់​ឆ្កឹះ​សោ​ចំនួន​២ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទូ​ Wing ​លួច​យក​សម្ភារៈ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ម៉ី ឆៃ​អៀង ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​៤១៩ ផ្លូវ​បេតុង​ក្រុម​៦ ភូមិ​សាមគ្គី​ន​សង្កាត់​-​ខណ្ឌឫស្សីកែវ។​

    ចំពោះមុខ​អធិការដ្ឋាន​ខណ្ឌ​បន្ត​រក​បក្ខពួក​បន្ថែម​ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់