កូន Ronaldo និយាយថា នៅ​សាលា​មាន​គេ​សម្លុត ហើយ​ថា "​ឳ​ហ្អែ​ង​នៅ​លេង​ចាញ់​គេ​ទេ មិន​អស្ចារ្យ​ទេ​"

    ​កីឡាករ Cristiano Ronaldo និយាយថា​កូន​របស់គាត់ Cristiano Jnr រង​ការនិយាយ​ឌឺដង​អំពី​ជំហរ​របស់​ឪពុក​ខ្លួន​នៅក្នុង​ចំណោម​ពួក​យុវជន​បាល់ទាត់​។​

​    ​តារា​អធិរាជ​ស ដែល​ឈ្នះ​បាន​ពាន Ballon d'Or បួន​ដង​រូបនេះ បាន​ប្រឈម​នឹង​សំណួរ​ជាច្រើន​អំឡុង​មួយ​អាជីព​របស់គាត់ ថា​តើន​រណា​ជា​កីឡាករ​ល្អ​ដាច់​គេ​ធៀប​ជាមួយ​គូប្រជែង​ចាស់វស្សា Messi​។​

​    ​ឥឡូវ​គាត់​ហាក់បីដូចជា ត្រូវ​ប្ដូរ​ប្រធានបទ​និយាយ​អំពី​កូន​វ័យ ៦ ឆ្នាំ​របស់គាត់​វិញ​។ Ronaldo បាន​ប្រាប់​ទៅកាន់​ទូរទស្សន៍​ថា "​មាន​មនុស្ស​ជាច្រើន​ពេលខ្លះ​និយាយ​ទៅកាន់​គាត់ (​កូន​របស់គាត់​) ថា​មាន​កីឡាករ​ល្អ​ផ្សេងទៀត ដែល​ល្អ​ជាង​ឪពុក​ឯង​ទៅទៀត ប៉ុន្ដែ​គាត់​ដឹងថា​ត្រូវធ្វើ​ដូចម្ដេច​ចំពោះ​រឿងនេះ​"​។​

​    ​"​គាត់​គឺជា​ក្មេង​ឆ្លាត​ម្នាក់​ដូច​ខ្ញុំ​។ ជារឿយៗ​ខ្ញុំ​ប្រាប់​គាត់​ឱ្យ​ជឿជាក់​លើ​ខ្លួនឯង និង​ចេះ​សមរម្យ​។ ខ្ញុំ​ដឹងថា​គាត់​នឹង​ជួប​រឿង​ទាំងនេះ ដោយសារ​មាន​មនុស្ស​ជាច្រើន​ច្រណែន​គាត់ ប៉ុន្ដែ​ខ្ញុំ​ឃើញ​គាត់​គឺជា​ក្មេង​ដ៏​រីករាយ​ម្នាក់​"​។​

​    ​ដោយសារ​មាន​សម្ពាធ​ខ្ពស់​ពី​អាជីព​បាល់ទាត់ តារាបាល់ទាត់​វ័យ ៣១ ឆ្នាំ​រូបនេះ​នឹង​រីករាយ​ដែល​ឃើញ​កូន​របស់គាត់​ដើរ​តាម​គន្លង​របស់គាត់ ដែល​ចង់​ក្លាយជា​តារាបាល់ទាត់​ល្បី​ដែរ​៕

 

15871854 871754406261352 2012009401389027924 n adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់