ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់​បុរស​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង ការសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​រក្សាទុក​, ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១ ​មករា​ ២០១៧ ​វេលា​ម៉ោង​២ ​និង​១៤​នាទី​រសៀល​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់ គឺ​១-​ឈ្មោះ​ សែម ភារ​ម្យ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​, ២-​ឈ្មោះ ឈុំ សុ​បញ្ញា ភេទប្រុស​ អាយុ​២៥​ឆ្នាំ និង ៣-​ឈ្មោះ​ ថៃ ចាន់ថន ភេទប្រុស ​អាយុ​២៧​ឆ្នាំ ​​ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

    ​ដកហូត​វត្ថុតាង​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​៣​កញ្ចប់​ (​ធំ​១​កញ្ចប់ ), ​ទូរស័ព្ទ​02​គ្រឿង​,​ ដាវ​២​ដើម​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន៕

adverise with khmeread