​ឃាត់​ខ្លួន​បាន​ស្ត្រី​ម្នាក់​កំពុងតែ​លក់​គ្រឿងញៀន

    ភ្នំពេញ ៖ កិច្ចប្រតិបត្តិការ​ណ៍​ចុះបង្ក្រាប​ករណីជួញដូរគ្រឿងញៀនកាលពី​វេលា​ម៉ោង៣ និង៤៥​នាទី​ថ្ងៃទី៣ ខែមករា ​ឆ្នាំ២០១៧​ ស្ថិតនៅ​ក្រុមទី​៩ ភូមិ ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​ធ្វើការ​ឃាត់ខ្លួនស្ដ្រី​ម្នាក់​រួមជាមួយ និង​ថ្នាំញៀន ១២​កញ្ចប់​​ក្រោយ​ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​មូលដ្ឋាន។

    ប្រតិបត្តិ​ការណ៍​នេះ​ផងដែរ​ដឹកនាំ​កម្លាំង​ដោយ​លោក ហួរ ម៉េង​វ៉ាង អធិការរង​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​លោក ម៉ៅ សាវឿន​ នាយ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ ​និង​មានការ​ចូលរួម​ជាមួយ​កម្លាំង​អន្ដរាគមន៍​ក្រុង ​និង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រុង បាន​ចុះ​រដ្ឋបាល​នៅ​ទីតាំង​ខាងលើ ហើយ​បានធ្វើ​ការចែក​ឆេរ​នូវផ្ទះ​ជនសង្ស័យ​ឈ្មោះ ប៊ុន កញ្ញា ​ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ​អ្នក​អ៊ុតសក់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ក៏បាន​រកឃើញ​នូវ​គ្រឿងញៀន​ចំនួន ​១២ ​កញ្ចប់​នៅក្នុង​ផ្ទះ​ស្ដ្រី​ខាងលើ​។ 

    បន្ទាប់ពី​ធ្វើការ​ឆែកឆេរ​រួចមក​ខាង​សមត្ថកិច្ច​បាន​នាំយក​ជនសង្ស័យ រួម​ជាមួយនិង​វត្ថុតាង​មក​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ស្ទឹងមានជ័យ ដើម្បី​ធ្វើការ​សួរនាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ដ​៕​

adverise with khmeread