samsung-banner
adverise with khmeread

ដូ​ណា​ល់​ត្រាំ ដុត​ចិន​និង​កូរ៉េខាងជើង ហុយផ្សែង​ពេញ Twitter

Untitled 1

    ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​លោក គីម​ជុង​អ៊ុន បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​កាន់តែ​កៀក​ក្នុងការ​ធ្វើតេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែលមាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆ្លង​ទ្វីប (ICBM) ដែល​អាច​វាយប្រហារ​ស​ហ​រដ្ឋ​អាមេរិក​បាន​។​

​    ​លោក​គីម​ជុង​អ៊ុន បាន​និយាយថា "​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​នូវ​សព្វាវុធ​ដ៏​ទំនើប​កំពុង​ស្ថិតក្នុង​ដំណើរការ​យ៉ាងសកម្ម ហើយ​ការរៀបចំ​ធ្វើតេស្ត​បាញ់​គ្រាប់​រ៉ុក្កែត ICBM កំពុង​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ​"​។​

​    ​យ៉ាងណាក្តី លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បាន​ច្រានចោល​ការអះអាង​នេះ​។ គាត់​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter យ៉ាង​ដូច្នេះ​ថា "​ប្រទេស​កូរ៉េខាងជើង​ទើបតែ​បាន​ថ្លែងថា ខ្លួន​ស្ថិតនៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែលមាន​សមត្ថភាព​ឆ្លង​មកដល់​ផ្នែក​របស់​សហរដ្ឋអាមេរិក​។ វា​នឹងមិន​កើតឡើង​ឡើយ​"​។​

​    ​បន្ទាប់មក​លោក​ត្រាំ បាន​ចោទប្រកាន់​ប្រទេស​ចិន​ចំពោះ​ការ​អសមត្ថភាព​ក្នុង​ការជួយ​ដល់​ប្រទេស​កូរ៉េខាងជើង​ដោយ​សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ​ទៀតថា "​ចិន​បាន​យកលុយ​និង​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​ពី​អាមេរិក​ក្នុង​ពាណិជ្ជកម្ម​តែ​ម្ខាង ប៉ុន្តែ​មិន​ជួយបញ្ហា​កូរ៉េខាងជើង​ឡើយ​។ ល្អ​ណាស់​!"​។​

​    ​ក្រោយ​ការសរសេរ​សារ​ដ៏​គឃ្លើន​របស់លោក​ត្រាំ ប្រទេស​ចិន​បាន​វាយតប​វិញ​ចំពោះ​ការចោទប្រកាន់​នេះ​ដោយ​និយាយថា "​ការប្រឹងប្រែង​របស់​ចិន​ទាក់ទិន​ករណីនេះ​គឺ​បាន​ស្តែងចេញ​ច្បាស់លាស់​ណាស់​។​យើង​សង្ឃឹមថា រាល់​ភាគី​ទាំងអស់​បញ្ចៀស​ពាក្យសម្តី​ឬ​សកម្មភាព​ដែល​បង្កឱ្យមាន​ភាព​តានតឹង និង​រួមគ្នា​ជំរុញ​ឱ្យ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​វិលត្រឡប់​ទៅ​តុ​ពិភាក្សា​និង​ចរចា​ឱ្យបាន​ឆាប់​ឡើងវិញ​"​។​

​    ​សារព័ត៌មាន​របស់រ​ដ្ឋ​ចិន Global Times បាន​ចោទប្រកាន់​លោក​ត្រាំ​បញ្ចេញ​ឥរិយាបថ​គ្មាន​ការទទួលខុសត្រូវ​។​

​    ​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​លោក​ត្រាំ​ប្រើ​បណ្តាញ​សង្គម Twitter ដើម្បី​រិះគន់​ប្រទេស​ចិន​។ កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៦ គាត់​បាន​សរសេរ​នៅលើ​គណនី Twitter ផ្លូវការ​របស់គាត់​យ៉ាង​ដូច្នេះ​ថា "​ប្រទេស​ចិន​លួច​នាវា​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​អន្តរជាតិ ស្រង់​វាពី​សមុទ្រ​រួច​យកទៅ​ចិន​ក្នុង​ទង្វើ​មិន​ធ្លាប់មាន​ពីមុនមក​"​។​

​    ​សារ​មួយទៀត​កាលពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៦ លោក​ត្រាំ​បានសរសេរថា "​តើ​ប្រទេស​ចិន​បាន​សុំ​យើង​ថា​តើ​វា​មិន​អី​ទេ​ដើម្បី​បញ្ចុះតម្លៃ​រូបិយវត្ថុ​របស់​ពួកគេ (​ដែល​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​របស់​ពួកយើង​ពិបាក​ក្នុងការ​ប្រកួតប្រជែង​) និង​បាន​យកពន្ធ​ផលិតផល​របស់​យើង​យ៉ាងច្រើន​ដែល​ចូលទៅ​ចិន​...."៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់