samsung-banner
adverise with khmeread

ករណី​កម្រ​មិន​ធ្លាប់​ជួប​! រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ចាប់ខ្លួន​ប៉ូលិស​ដែល​ថត Sefie គ្នីគ្នា​វាយដំ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​

1

    ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយថា ខ្លួន​បាន​ឃុំខ្លួន​មន្ត្រីប៉ូលិស​មួយចំនួន​ជុំវិញ​ការថត​វីដេអូ​ថត​ស្ទីល Selfie ដែល​បានបង្ហាញ​ពី​មន្ត្រីប៉ូលិស​បាន​វាយដំ​ប្រជាជន​មូ​ស្ល៊ី​ម​អម្បូរ រ៉ូ​ហ៊ីង​យ៉ា ដែល​នេះ​ជា​លាតត្រដាង​ដ៏​កម្រ​មួយ​អំពី​កម្លាំង​សន្តិសុខ​រំលោភបំពាន​លើ​ជនជាតិភាគតិច​មូស្លីម​នេះ​។​

​    ​មនុស្ស​រាប់ម៉ឺន​នាក់​មកពី​ក្រុម​ជនជាតិភាគតិច​នេះ ដែល​ត្រូវបាន​ស្អប់ខ្ពើម​ដោយ​ជនជាតិ​មី​យ៉ាន់​ម៉ា​ភាគច្រើន បានគេច​ខ្លួន​ពី​ប្រតិបត្តិការ​យោធា​ក្នុង​រដ្ឋ​រ៉ា​ឃី​ន ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​ការវាយប្រហារ​មកលើ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ខែតុលា​ឆ្នាំមុន​។​

​    ​ប្រទេស​បង់​ក្លា​ដែ​សបាន​និយាយថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ៥០.០០០ នាក់​បាន​ឆ្លង​ព្រំដែន​របស់ខ្លួន​នាពីរ​ខែ​ចុងក្រោយ​។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ភាគច្រើន​តាម​ការចោទប្រកាន់​គឺ​រង​ការចាប់រំលោភ សម្លាប់ និង​ដុត​ផ្ទះសម្បែង​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។​

​    ​រឿងរ៉ាវ​របស់​ពួកគេ​បានធ្វើឱ្យ​មានការ​ព្រមាន​ជាស​កល ហើយ​ពិភព​មូស្លីម​បាន​ជំរុញឱ្យមាន​ការតវ៉ា​ប្រឆាំងនឹង​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី ដែល​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការមិន​ខ្វល់ខ្វាយ​ក្នុង​ការជួយ​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា​។​

​    ​រដ្ឋាភិបាល​របស់លោក​ស្រី​បាន​និយាយថា កងទ័ព​កំពុង​តាម​ប្រមាញ់​សកម្ម​យុទ្ធ​ដែល​នៅ​ពីក្រោយ​ការ​វាយឆ្មក់​លើ​ប៉ុស្តិ៍​ព្រំដែន​ប៉ូលិស ហើយ​ច្រានចោល​ការអះអាង​អំពី​អំពើ​ឃោរឃៅ​ជាមួយ​សេចក្តីថ្លែងការណ៍​សាធារណៈ​មួយ​។​

​    ​ទោះយ៉ាងណា កាលពី​ថ្ងៃ​ចន្ទ​អាជ្ញាធរ​បាន​សន្យា​ចាត់វិធានការ​ប្រឆាំងនឹង​ប៉ូលិស​ដែល​បាន​វាយដំ​អ្នកភូមិ​អំឡុង​ប្រតិបត្តិការ​បោសសម្អាត​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា​ក្នុងភូមិ Kotankauk​។​

​    ​វីដេអូ​ជាច្រើន​បានបង្ហាញ​ពី​កម្លាំង​សន្តិសុខ​រំលោភ​ព​បំពាន​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​រដ្ឋាភិបាល​បាន​និយាយថា ពួកគេ​នឹង​ចាត់​វិធា​នា​កា​រលើ​ប៉ូលិស​ទាំងនោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់