adverise with khmeread 3e1f1edc efcb 4a57 8f41 7ddc57ce1a1f

ចោរលួច​ទូរ​សព្ទ័​ដៃ​នៅ​កន្លែង​លែង​ហ្គេម​ត្រូវបាន​ឃាត់ខ្លួន​

   ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បាន​លេងល្បែង​ហេ្គ​ម​បាញ់​ត្រី​ចាញ់​អស់​បាន​លួច​ទូរស័ព្ទ​ពី​អ្នក​គ្រប់​គ្រង់​កន្លែង​ហ្គេម​បាញ់​ត្រី​កាលពី​វេលា​ម៉ោ​ង​៨​និង​៣៥​នាទី ​ថ្ងៃទី​២១ ​ខែមករា​ឆ្នាំ ២០១៦​ស្ថិ​នៅ​ភូមិ​ព្រែក​ទាល់​ដ​ង្កា​ត់​ស្ទឹងមានជ័យ​ខ​ណ្ខ​មានជ័យ​។​

     តាម​សម្តី​ពី​ឈ្មោះ​ហែម សុគន្ធ​ភេទ​អាយុ ​៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ប៉ប្រក​ខាងត្បូង​ សង្កាត់​កា​កាប ​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​មាន មុខរ​បរជា​អ្នកមើល​ការ​នៅ​កន្លែង​ហេ្គ​ម​បាញ់​ត្រី​បានឱ្យដឹងថា នៅ​ម៉ោង​៦​នាទី​ព្រឹក​ថ្ងៃទី​២១​មករា​នេះ ​ខ្លួន​បាន​យក​ទូរស័ព្ទ​មាន​ម៉ាក​ សាំ​មសុងកាឡាក់សីុ S៣​ ដោយបាន​ដាក់​សាក​ថ្ម​នៅលើ​តុ​ក​ហើយ​បាន​ដេក​តែ​មិន​លក់​ក៏​បានឮ​សម្លេង​បើកទ្វារ​បានចេញ​មក​ស្រាប់តែ​បាត់​ទូរស័ព្ទ​មិនឃើញ​ ហើយ​បាន​តាមរក​ជនសង្ស័យ​ឃើញ​នៅ​កំពុងតែ​អង្គុយលេង​ហ្គេម​បាញ់​ត្រី​នៅ​ខាងក្រោយ​ផ្សារ​សុ​វណ្ណា​ក្នុងភូមិ​ផ្អេ​រ​សង្កាត់​ទំនប់ទឹក​ខ​ណ្ខ​ចំកា​មន​ហើយ​បាន​ឃាត់ខ្លួន​ប្រគល់​មកឱ្យ​ប៉ូលិស​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​លួច​ទូរស័ព្ទ​ឈ្មោះ​ក្រួច ចិន្តា​មុន្នី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ដោយបាន​លួច​ទូរស័ព្ទ​នោះបាន​យកទៅ​បញ្ចាំ​នៅ​ម្តុំ​កៅ​ដាយ​បាន​លុយ​ចំនួន​៩០​ដុល្លារ​ហើ​បាន​លេង​ហ្គេម​ចាញ់​អស់ហើយ​។​

   សូម​បញ្ចាក់​ថា​ទីតាំង​ហ្គេម​ដុះ​ស្លែ​នៅក្នុង​សង្កាត់​ទំនប់ទឹក​មិនមាន​សមត្ថកិច្ច​បង្ក្រាប​នោះទេ​។​

    ក្រោយពី​បាន​សាកសួរ​រួចហើយ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ចូនទៅ​អធិកា​ដ្ឋា​ន​នគរបាល​ខ​ណ្ខ​មានជ័យ​ទៅតាម​និតិ​វិ​ឆី​ច្បាប់​។​

 

adverise with khmeread

មតិយោបល់