តាំងពី​ត្រូវ​ក្មេងស្ទាវ​វាយ​ផុង​លលាដ៍ក្បាល​មក បុរស​ម្នាក់នេះ​ត្រូវ​គ្រួសារ​ប្រពន្ធ​កូន​បោះបង់ចោល និង​គ្មាន​ការងារ​ធ្វើ​ទេ​សព្វថ្ងៃ​

    ​ការវាយប្រហារ​ដ៏​សាហាវឃោរឃៅ​មួយ បាន​បណ្តាលឱ្យ​បុរស​ម្នាក់​បាត់បង់​លលាដ៍ក្បាល​ដ៏​ធំ និង​ព្រមទាំង​បាត់បង់​ការងារ គ្រួសារ និង​ផ្ទះ​របស់គាត់​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Daily Mail ចេញផ្សាយ​ថ្ងៃទី​៣​មករា ២០១៧​។​

​    ​លោក Loong Jamlong ត្រូវបាន​វាយប្រហារ​ដោយ​ក្មេងស្ទាវ​មួយក្រុម ដែល​ពួកវា​បាន​ជាន់​ក្បាល​របស់គាត់​ម្តង​ហើយ​ម្តងទៀត​ឡើង​ផុង ហើយ​ទុកឱ្យ​គាត់​ប៊ិះ​នឹង​ស្លាប់​នៅផ្ទះ​របស់គាត់​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​    ​បុរស​វ័យ ៤៦ ឆ្នាំ​រូបនេះ​បាន​ចំណាយពេល​ពីរ​ឆ្នាំ​ដើម្បី​ព្យាបាល​ហើយ​គាត់​មិនអាច​ដើរ​ឬក៏​ប្រើ​ដៃ​ឆ្វេង​របស់គាត់​ទៀត​បានឡើយ​។​

​    ​លោក​បាន​និយាយ​ពី​ឧ​ប​ទ្ទេវ​ហេតុ​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​បាន​វ៉ៃ​គ្នា​។ ក្មេងស្ទាវ​ជាច្រើន​បាន​វាយប្រហារ​ខ្ញុំ ពួកគេ​បាន​វ៉ៃ​ក្បាល​របស់ខ្ញុំ​។ វា​កន្លងផុត​ពីរ​ឆ្នាំ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ទេ (​ដោយនិយាយ​រឿងនេះ​)"​។​

​    ​បច្ចុប្បន្ន​គាត់​ស្នាក់នៅ​ក្នុង​ខ្ទម​ឈើ​មួយ​នៅ​តំបន់​អនាធិបតេយ្យ​ក្នុង​ក្រុង​បាងកក ហើយ​គាត់​ផឹកទឹក​ពី​ទន្លេ Chao Praya​។​

​    ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​ការវាយប្រហារ គាត់​បាន​បាត់បង់​ការងារ ផ្ទះ​នៅ​សង្កាត់ Bang Phlat និង​ប្រពន្ធ​កូន​របស់គាត់​។​

​    ​ទោះយ៉ាងណា សមាជិក​នៅ​សមាគមន៍​មូ​និ​ធិ​ជួយសង្គ្រោះ​កំពុង​ព្យាយាម​ជួយ​គាត់​ឱ្យទទួល​បានការ​ទ្រទ្រង់​ពី​រដ្ឋាភិបាល និង​តាមរក​អតីត​ចៅហ្វាយនាយ​គាត់ ដែល​ប្រហែល​អាចជួយ​ផ្តល់​ការងារ​គាត់​ឡើងវិញ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត