ការសិក្សា​មួយ​លាតត្រដាង​លម្អិត​ពី​មូល​ហេតុដែល​ស្ត្រី​លួច​ផិតក្បត់​!

    ​មនុស្ស​បើ​ចង់​ក្បត់​គឺមាន​គ្រប់​ហេតុផល ប៉ុន្តែ​យ៉េន​ឌ័​រ​របស់​អ្នក​ទេ​ដែល​កំណត់ថា ហេតុអ្វី​បានជា​អ្នកជា​មនុស្ស​មិន​ស្មោះត្រង់​។​

​    ​យោងតាម​សារព័ត៌មាន The Sun របស់​អង់គ្លេស​ឱ្យដឹងថា នៅពេល​និយាយ​ដល់​ស្ត្រី ពួកនាង​មាន​ទំនោរ​លួច​រួមរក្ស​ខាងក្រៅ​មិនឱ្យ​ដៃគូ​ដឹង​ទេ ប្រសិនបើ​នាង​លែងមាន​អារម្មណ៍​ស្រឡាញ់​ដៃគូ ខណៈដែល​បុរស​ភាគច្រើន​មាន​ទំនោរ​ដើរ​ស៊ី​ក្រៅ ប្រសិនបើ​ពួកគេ​មិន​ពេញ​ចិត្តនឹង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​។​

​    ​ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​ដែល​បម្រុង​ផិតក្បត់ ជារឿយៗ​តែង​គិត​អ្វី​ផ្សេង​នៅពេល​ពួកនាង​មាន​អារម្មណ៍​ថា​ខ្លួន​នាង​ឯកោ​ពេល​នៅ​ជាមួយ​ដៃគូ​ស្នេហ៍​។​

​    ​បុរស​មាន​ទំនោរ​ផិតក្បត់​នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា មិនបាន​រួមភេទ​នៅផ្ទះ​គ្រប់គ្រាន់​ឬក៏​ពួកគេ​ចាប់អារម្មណ៍​នារី​ណា​ម្នាក់​នៅ​ខាងក្រៅ​។​

​    ​អ្នកជំនាញ​ខាង​អាពាហ៍ពិពាហ៍​និង​គ្រួសារ​ឈ្មោះ Winifred Reilly បាន​និយាយថា "​នារីៗ​ប្រាប់​ខ្ញុំ​ថា '​ខ្ញុំ​ឯកោ​និង​មិនមាន​ទំនាក់ទំនង​អ្វី​សោះ​។ ខ្ញុំ​មិនមាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ដៃគូ​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនដែល​មាន​គាត់​នៅក្បែរ​ម្តងណា​ទេ​'​។ ពួកនាង​និយាយថា ពួកនាង​ចង់​មាន​នរណាម្នាក់​ដែល​អាច​មើលទៅ​កាន់​កែវភ្នែក​របស់​ពួកនាង​ហើយ​ធ្វើឱ្យ​ពួកនាង​មាន​អារម្មណ៍​រ៉ូ​មែន​ទិ​ក​ម្តងទៀត​"​។​

​    ​ស្របពេល​នេះដែរ អ្នកជំនាញ​ឈ្មោះ Helen Fisher មកពី​សាកលវិទ្យាល័យ Rutgers University បាន​និយាយថា ស្ត្រី​ហាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មនុស្ស​ដែល​ពួកនាង​ផិតក្បត់ ជាង​បុរស​ដៃគូ​របស់​នាង​។​

​    ​ស្ត្រី​មាន​ភាគរយ​ផិតក្បត់​ខ្ពស់​ប្រសិនបើ​ម្តាយ​របស់​ពួកគេ​ធ្លាប់​ធ្វើអំពើ​នេះ ជាមួយ​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា ៧១ ភាគរយ​នៃ​នារី​ផិតក្បត់​បាន​លាតត្រដាង​ថា ម្តាយ​របស់​ពួកគេ​ក៏​ធ្លាប់​ផិតក្បត់​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត