មិន​នឹកស្មាន ផ្លែ​ប៉ោម​ជា​អ្នក​ជំនួស​ក្រែ​ម​ថ្លៃៗ​សម្រាប់​ព្យាបាល​បញ្ហា​ស្បែក​មុខស្ងួត និង​ការពារ​មុខ​ចាស់​មុន​អាយុ​

    ​ប្រសិនបើ​លោកអ្នក​កំពុង​ព្រួយបារម្ភ​រឿង​ចំណាយលុយ​ច្រើន​ទិញ​ក្រែ​ម​ថ្លៃៗ​ដើម្បី​លាប​ស្បែក​មុខការ​ពារ​ស្បែក​ស្ងួត និង​ជ្រីវជ្រួញ​មុន​អាយុ សូមកុំ​បារម្ភ ផ្លែ​ប៉ោម​អាចជួយ​បាន​។ មុននឹង​និយាយ​អំពី​រូបមន្ត លោកអ្នក​គួរ​ដឹងថា ផ្លែ​ប៉ោម​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​ប្រភេទ ដែល​ជួយ​ដល់​ស្បែក និង​ស្តារ​សម្រស់​បែប​ធម្មជាតិ​មកវិញ ដោយ​មិនចាំបាច់​ពឹង​លើ​ក្រែ​មរ​ក្សា​សំណើម​ស្បែ​កមុខ ដែល​សម្បូរ​ជាតិគីមី​នោះឡើយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ប៉ោម ១ ផ្លែ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​

​    ​* អនុវត្ត​
​    ​- កាត់​ប៉ោម​ទាំង​សំបក រួច​កិន​ឱ្យ​ក្លាយជា​ល្បាយ​ប៉ិៗ ហើយ​ចាក់​វា​ចូល​ចាន​មួយ និង​ថែម​ទឹកឃ្មុំ​ចូល​លាយ​ឱ្យ​សព្វ​។ 
​    ​
​    ​១. លាងមុខ​ឱ្យ​ស្អាត 
​    ​២. លាប​ក្រែ​ម​ប៉ោម​លើ​មុខ ទុកចោល ២០ នាទី តែ​កុំ​លាប​ត្របកភ្នែក​
​    ​៣. ពេល​ដល់កំណត់ លាង​ទឹក​សម្អាត​ជាការ​ស្រេច​

​     អនុវត្ត ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ស្បែក​ចាស់​ជ្រីវជ្រួញ ស្នាម​ជាំ នឹង​បាត់​ពីមុខ​របស់​លោកអ្នក ហើយ​ស្បែ​កមុខ​មើលទៅ​មាន​សំណើម​បែប​ធម្មជាតិ​ពិតៗ​៕ 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់