samsung-banner
adverise with khmeread

រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ បើក​ចេញពីផ្ទះបុណ្យ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុកពេញទំហឹង​របួសធ្ងន់​ម្នាក់​ (​មាន​វីដេអូ​)

Unnamed %282%29

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​លឿន​ហើយ​ជ្រុល​បុក​រថយន្ត​កាមរី​ (​បា​ឡែ​ន)​ មួយគ្រឿង​បើក​ចេញពី​ពិធីបុណ្យ​មួយកន្លែង​ហើយ​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​៧ ​និង​៥០​នាទី យប់​ថ្ងៃទី៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ប្រេង​ឥន្ទ​នះ​ Lim Long តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Al-4383 បើកបរ​ដោយ​នារី​ម្នាក់​និង​នារី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​ធ្វើដំណើរ​ចេញពី​ពិធីបុណ្យ​ដែល​នៅ​ខាងជើង​ផ្លូវ​ហើយ​បាន​បើក​ឆ្លងផ្លូវ​ទៅខាង​ត្បូង​។​

    ខណៈ​ទៅដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ប​ 7545 ភព​1 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​។​ ពេលមកដល់​ចំណុចកើតហេតុ​ដោយ​ចាប់​ហ្វ្រាំង​មិនទាន់​ទើប​ជ្រុល​បុក​រថយន្ត​ពី​ចំហៀង​ពេញទំហឹង​ដួល​ផ្លោង​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់​។ ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ទាំងសង្ខាង​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​និង​រថយន្ត​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់