ឃាត់ ​២​ ​នាក់​ប្តី​ប្រពន្ធ​ជា​មុខសញ្ញា​គ្រឿងញៀន និងរកឃើញឧបករណ៍​កាច់​សោ​ម៉ូតូ...និងសម្ភារៈជាច្រើនទៀតសម្រាប់ប្រព្រឹត្ត​បទល្មើស

    ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ក្រៅពី​ប្រកប​របរ​ជាង​ជួសជុល​ទូរស័ព្ទ និង​កម្មការិនី​រោងចក្រ​​ប្រែក្លាយជា​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅនឹង ករណី​ប្រើប្រាស់​គ្រឿងញៀន និង​រក្សាទុក​ឧបករណ៍ សម្រាប់​កាច់​សោក​ម៉ូតូ និង​សម្ភារៈ​ប្រើ​សម្រាប់​ប្រព្រឹត្តល្មើស​ជាច្រើន​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ កា​កាប​សហការ​ជាមួយ​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួសជុល​ទូរស័ព្ទ មួយកន្លែង ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សូរ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ជាង​ជួសជុល​ទូរ​ស័​ព្ទ មាន​ស្រុកកំណើត​ភូមិ​កោះ​ទ្រ​ម៉ូង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវជា​ប្តី។ ចំណែក​ប្រពន្ធ​មានឈ្មោះ ខឹម ចិន្តា អាយុ​២៩​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​ភូមិ​រវាង ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ។ ជនសង្ស័យ​ទាំង​២​នាក់ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ស្រាវជ្រាវ នូវ​មុខសញ្ញា បង្ក្រាប​គ្រឿងញៀន​ និង​បទល្មើស​ផ្សេងៗ ទើបបាន​ចុះទៅ​បង្ក្រាប​ចាប់​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើនេះ រួមជាមួយ​ឧបករណ៍ ប្រើ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជាច្រើន។ ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ឆែកឆេរ​រកឃើញ ដប​សម្រាប់​ជក់​គ្រឿងញៀន សម្ភារៈ​សម្រាប់​កាច់​សោក​ម៉ូតូ គាស់​ផ្ទះជាច្រើន​មុខ​ទៀត។​

    ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នាំខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ចាត់កា​បន្ត៕

Unnamed %283%29
adverise with khmeread
Loading ad ...