ងងឹតពេក! ​ថយ​រថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង​

    ភ្នំពេញ ៖ រថយន្ត​ដឹក​ថ្ម​គ្រួស​មួយគ្រឿង​បាន​ចត​រថយន្ត​ទុក​ហើយ​ចូលទៅ​ផឹក​ស៊ី​នៅ​កន្លែង​ណាមួយ ខណៈពេល​ថយក្រោយ​មិន​ប្រ​យ័ត្ន​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង​បណ្ដាលឱ្យ​បាក់​ទ្រេត​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុច មុខ​តុលាការយោធា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​រទេះភ្លើង ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​ថ្ម​គ្រួស​មួយគ្រឿង​ម៉ាក ​ISUZU ពាក់​ស្លាក​លេខ ភ្នំពេញ 3D 7419 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​ព្រូ​ម្នាក់ទៀត​បាន​បើករថយន្ត​មក​ចត​ទុក​មុខ​ចំណ​ច​កើតហេតុ​ហើយ​បំណង​ទៅ​ហូបបាយ​នៅ​ហាង​ក្បែ​រកន្លែងកើតហេតុ។​

    ខណៈពេលដែលរ​យែ​រថយន្ត​ថយចុះ​ឡើង​ដោយសារតែ​ចំណុច​ខាងលើ​ងងឹត​ខ្លាំង​ហើយ​រថយន្ត​ខាងលើ​នោះ​ថយ​គ្មាន​ព្រូ​ត្រឹមត្រូវ​និង​ខ្វះ​ការប្រុងប្រយ័ត្ន​ផងដែរ​នោះ​ក៏​ជ្រុល​ទៅបុក​បង្គោល​ខ្សែភ្លើង​ដែល​គេ​ដាំ​នៅមុខ​កន្លែងកើតហេតុ​នោះ​បណ្ដាលឱ្យ​បាក់​ទ្រេត​ទៅ​ចំ​ហៀ​តែ​មិន​ដាច់​ខ្សែភ្លើង​ដែល​អូស​លើ​បង្គោល​នោះទេ។​

    ភ្លាមៗ​នោះ​រថយន្ត​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​កំពុង​អង្គុយ​ហូបបាយ​នៅខាងមុខ​ផ្ទះ​មុខ​កន្លែងកើតហេតុ​បាន​ជួយ​ឃាត់​ម្ចាស់​រថយន្ត​និង​រាយការណ៍​ទៅខាង​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចុះមក​អន្តរាគមន៍​រួច​ប្រគល់​បន្តទៅ​ខាង​ជំនាញ​ចរាចរណ៍​រាជធានី​មក​អូស​យក​រថយន្ត​ខាងលើ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

Unnamed %281%29 adverise with khmeread

មតិយោបល់