ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​គេច​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្លាក់ទឹក​លង់​ស្លាប់​

    ភ្នំពេញ ៖ សព​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​បាសាក់ នៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​០៣​ មករា ​២០១៧ វេលាម៉ោង​៧​ និង​៤៥​នាទី​យប់មិញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ម៉ែន សុគន្ធា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​រកស៊ី​ផ្លូវភេទ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០១​ មករា ​២០១៧ ម៉ោង​១០​ និង​៣០​នាទី​យប់​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​ចុះ​ប្រមូល​អ្នករក​ស៊ី​ផ្លូវភេទ​នៅតាម​សួន​មាត់ទន្លេ​ម្តុំ​ភោជនីយដ្ឋាន​ទន្លេសាប ក្នុង​ខណ្ឌដូនពេញ។ ​ពេលនោះ​ជនរងគ្រោះ ភ័យ​ពេក ក៏​រត់គេចខ្លួន បណ្តាលឱ្យ​ធ្លាក់ទឹក​ទន្លេសាប​បាត់ទៅ។​

    លុះដល់​ថ្ងៃទី​០៣ ​មករា​ ២០១៧ វេលា​ម៉ោង៧ ​និង​៤៥​នាទី សព​ឈ្មោះ​ ម៉ែន សុគន្ធា​ បាន​អណ្តែត មកដល់​ចំណុច​ខាងលើ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច ស្រង់​ឡើងគោក​តែម្តង។​

    តាម​កា​រស​ន្និ​ដា្ន​ន​របស់​ផ្នែ​ក​បច្ចេកទេស​ខណ្ឌ​ច្បារអំពៅ​ពិនិត្យ​មើលឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារលង់ទឹក។​

    បច្ចុប្បន្ន សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ទួល​សង្កាត់​ទួលសង្កែ ខណ្ឌ​ឬ​ស្សី​កែវ​៕

Unnamed adverise with khmeread

មតិយោបល់