ចោរឆក់​ទូរស័ព្ទ​ភ្ញៀវ​ទេសចរណ៍​បារាំង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅ​ចំណុច​មុខផ្ទះ​លេខ​១២៩​អឺ​០ ​ផ្លូវ​លេខ​១៨៤ ​ភូមិ១២ ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ពីបទ ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស​ថ្ងៃទី​០៣​ មករា ​២០១៧​ វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​គឺ ១.​ឈ្មោះ​ ឡេង គន្ធ​ចិ​ត្រា ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ​៧​មករា និង ២.​ឈ្មោះ​ ឡុង ឡៃហេង  ភេទប្រុស ​អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧​អឺ​២ ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​ទី​៤ ខណ្ឌ៧​មករា​។​

    វត្ថុតាង​ចាប់យក​បាន​មាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​សាំ​សុង​ ពណ៌​ខ្មៅ បានប្រគល់​ឱ្យ​ជនរងគ្រោះ​ជា​ជនបរទេស​វិញ និង​ម៉ូតូ​ម៉ាក​ NEX ​ពណ៌​ក្រហម​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CG 1421 ជា​មធ្យោបាយរ​បស់ជនស​ង្ស័​យ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ SCOGNAMIGUO. BERMARD ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​ ជនជាតិ​បារាំង ​មុខរបរ​ទេសច​រណ៍​ស្នាក់នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​មេគង្គ​មាន​ទីតាំង​ផ្លូវ​លេខ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​ កាន់​លិខិតឆ្លងដែន​លេខ ​13CP19914​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

Untitled 1 adverise with khmeread