samsung-banner
adverise with khmeread

Kaka លែងលះ​ប្រពន្ធ​ដែល​ស្រឡាញ់គ្នា​ពី​កុមារភាព ងាក​មក​ទាក់ទង​តារា​ម៉ូ​ដែល​វ័យក្មេង​សាច់​សខ្ចី​

Sport preview kaka gf

    ​Kaka បាន​ទទួលស្គាល់ថា គាត់​កំពុងមាន​ទំនាក់ទំនង​ជាមួយនឹង​តារា​ម៉ូ​ដែល​ស្រី​សញ្ជាតិ​ប្រេ​ស៊ី​ល​ដ៏​ស្រស់ស្អាត​ម្នាក់​។​

​    ​អតីត​ម្ចាស់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​ពិភពលោក Ballon d’Or វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​តារា​បង្ហាញ​ម៉ូត​វ័យ ២៣​ឆ្នាំ Carolina Dias នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​។​

​    ​តារាបាល់ទាត់​របស់​ក្រុម Orlando City រូបនេះ បាន​លែងលះ​ជាមួយនឹង​ភរិយា​ពី​វ័យ​កុមារភាព​របស់ខ្លួន Caroline Celico ក្នុង​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​រួមរស់​ជាមួយគ្នា​អស់​រយៈពេល ១០​ឆ្នាំកន្លងមក​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​បាន​ប៉ាន់ស្មាន​ទៅលើ​ស្នេហា​របស់​ពួកគេ​ជា​លើកដំបូង​កាលពី​ឆ្នាំមុន ប៉ុន្តែ​នេះ​គឺជា​លើកដំបូង​ដែល​ពួកគេ​បានប្រកាស​ពី​ព័ត៌មាន​មួយ​នេះ​។​

​    ​ពួកគេ​ក៏បាន​បង្ហាញខ្លួន​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Lucas Moura របស់​ក្រុម Paris Saint-Germain ផងដែរ​នា​អំឡុង​ថ្ងៃ Boxing Day៕

adverise with khmeread

មតិយោបល់