Antoine Griezmann: ខ្ញុំមិនចូលចិត្តសំណួរពាក់ព័ន្ធនឹងអនាគតរបស់ខ្ញុំទេ

          ខ្សែប្រយុទ្ធ​ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បាន​បង្ហាញអារម្មណ៍មិន​សប្បាយចិត្តទេ​​ បន្ទាប់ពី​មាន​គេនិយាយ​ដល់​រឿង​អនាគត​ជា​មួយ​នឹង​ក្លឹប Atletico Madrid ។

​          គេ​ជឿថា Man Utd កំពុង​ចាប់អារម្មណ៍​កីឡាករ​រូបនេះ។ បើទោះបីជា​ទម្រង់លេង​របស់​ Griezmann ​ធ្លាក់ចុះនៅរដូវ​កាល​នេះក៏ដោយ ប៉ុន្តែ​​មជ្ឈ​ដ្ឋាន​ជា​ច្រើន​បានចាត់ទុក​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះថា ជា​កីឡាករ​ឆ្នើម​​​មិនចាញ់​កីឡាករ​ផ្សេងៗទៀតនៅ​ Barcelona និង Real Madrid ឡើយ។

          មាន​ការ​ជជែក​ច្រើន​អំពី​ការ​ចាកចេញរបស់ Griezmann នៅរដូវ​ក្តៅក្រោយ​ ប៉ុន្តែកីឡាកររូបនេះបាន​ច្រានចោល​ការលើក​ឡើង​នេះក្នុងបទសម្ភាស​ជាមួយ​នឹង​កាសែតអេស្ប៉ាញ AS ។

          Griezmann បាន​ឆ្លើយ​តបទាំង​មិនសប្បាយចិត្ត​ថា “​ខ្ញុំមិន​ចូលចិត្តសំណួរ​ពាក់ព័ន្ធនឹង​អនាគតរបស់ខ្ញុំទេ ហើយខ្ញុំក៏​មិន​ពេញ​ចិត្តនិង​សំណួ​រស្តីពីអនាគត​របស់ខ្ញុំ​ដែរ ពីព្រោះ​កីឡាក​រដូចជា Ronaldo, Messi ឬ Gareth Bale មិន​ត្រូវបាន​គេសួរ​នាំ​អំពី​រឿងដែលនឹងកើត​ឡើងនៅ​ឆ្នាំបន្ទាប់ ​ឬថា ​តើពួកគេនឹងទៅលេង នៅ ទីណា​ទៀត​នោះទេ។ ខ្ញុំពេញចិត្តនៅជាមួយ Atletico ។ ឈប់សួរខ្ញុំពីបញ្ហា​អនាគត​របស់ខ្ញុំទៀត៕

adverise with khmeread