ឃាត់​បុរស​ម្នាក់ ​និង​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​សួង​

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ក្រុង​សួង ក្រោម​ការដឹកនាំ​បញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥ ​និង​១៨​នាទី ល្ងាច​នៅ​ចំណុច​ភូមិ​ជី​កែ និង​ភូមិ​ជ្រូ​យ សង្កាត់ វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​២​នាក់​គឺ​១.​ឈ្មោះ ​ផេង ប៉ុ​ញ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​ជ្រូ​យ សង្កាត់ វិហារ​លួង ក្រុង​សួង (​ដកហូត​ថ្នាំ​ចំនួន​៩​កញ្ចប់​វ​តូច​) ​និង ២.​ឈ្មោះ ​ឈៀង ចាន់ធូ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ជី​កែ សង្កាត់វិហារ​លួង ក្រុង​សួង ឃាត់ខ្លួន​នៅ​ភូមិ​ជី​កែ ដកហូត​ថ្នាំ ១​កញ្ចប​តូច​​។​

    បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់