Julian Draxler ទទួលយកកិច្ចព្រមព្រៀងផ្ទេរ៣៤លានផោនរបស់ក្លឹប PSG

          ក្លឹបយក្សបារាំង Paris Saint-Germain បាន​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​ Julian Draxler ក្នុងតម្លៃ​ផ្ទេរ​៣៤​លាន​ផោន​ពីក្លឹប Wolfsburg ។

          Draxler ដែល​ជា​គោលដៅ​របស់ក្លឹប Arsenal យូរមក​ហើយ​នោះ បាន​ចុះ កិច្ច​ព្រមព្រៀង​ផ្ទេរទៅ​​លេងឲ្យ​ក្លឹប PSG ក្នុងរយៈ​ពេល​៤ឆ្នាំ​កន្លះ​ហើយ។ កីឡា​ករ​វ័យ​២៣​ឆ្នាំ​រូបនេះ​លេងមិនសូវ​បាន​ល្អទេនៅ​ក្លឹប Wolfsburg នៅ​រដូវ​កាល​នេះ​ ជា​អ្វី​ដែល​គេចាត់ទុកថា ជា​ការ​ខកចិត្ត​មួយសម្រាប់​ក្លឹបនៅក្រប​ខណ្ឌ Bundesliga មួយនេះ។

          ទោះបីជា​យ៉ាងណា គេនៅតែចាត់ទុក​កីឡាករអន្តរជាតិ​អាល្លឺម៉ង់រូបនេះ ​គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​វ័យ​ក្មេង​ដែលមា​នទេពកោសល្យ​ ហើយ​ក្លឹប PSG បាន​សម្រេចកិច្ច​ព្រមព្រៀងសម្រាប់​ខ្សែបម្រើ​ស្លាបរូបនេះ​តាំងពី​ដើម​ខែ​មករា​។

          Draxler បាន​និយាយថា “​វាពិត​រឿងអស្ចារ្យណាស់​ ដែល​បាន​ចូល​រួម​ជា​មួយ​ក្លឹប​ PSG”។ Draxler បាន​ក្លាយជា​កីឡាករ​លំដាប់អន្តរជាតិ​រួចទៅហើយ ដោយ​បាន​បង្ហាញមុខ​២៧​លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។​​ កីឡាករ​រូប​នេះក៏ជាផ្នែក​មួយនៃ​ក្រុម​ជម្រើស​របស់​លោក Joachim Low ផងដែរ ដែល​បាន​យក​ឈ្នះ​ក្រុមប្រេស៊ីល​ និង​បាន​បង្ហាញមុខក្នុង​ព្រឹត្តិការណ៍​ Euro 2016 ៕

Julian draxler at psg
adverise with khmeread