Real Madrid កំពុងចាប់អារម្មណ៍ខ្សែបម្រើ Dele Alli របស់ក្លឹប Spurs

          ក្លឹប​ Real Madrid កំពុង​ពិចារណាដើម្បី​ផ្ទេរ​ខ្សែបម្រើ Dele Alli ​របស់​ក្លឹប Tottenham ​Spurs ។

          Alli គឺជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ម្នាក់នៅ​ក្របខណ្ឌ​ PL ហើយកំពុង​ត្រូវ​បាន​ ​តាមឃ្លំាមើល​យ៉ាងដិតដល់ពីក្លឹប​យក្ស​អេស្ប៉ាញ​មួយនេះ​។ បើទោះជាបច្ចុប្បន្ន​​Real Madrid កំពុង​ជាប់បម្រាមមួយលើកដែលធ្វើឲ្យក្លឹបនេះ​មិន​អាចចូល​រួម​ទី​ផ្សារ​ទិញដូរ​កីឡាករក៏ដោយ ប៉ុន្តែ Real ​អាចចូល​រួម​ប្រជែង​បាន​នៅរដូវ​ក្តៅនេះ។

          គ្រូបង្វឹក​របស់​ Spurs លោក Mauricio Pochettino ធ្លាប់បាន​សារភាព​ហើយថា Alli មាន​តម្លៃខ្លួន​យ៉ាងហោចណាស់ ៥០​លាន​ផោន​ ហើយ​លោកបាន​និយាយថា ខ្សែបម្រើ​វ័យ​២០​ឆ្នាំ​រូបនេះ​មាន​សមត្ថភាព​លេង​ល្អ​ដូចជា​កី​ឡាក​រ​ឆ្នើម​ដទៃទៀតនៅតំបន់​អឺរ៉ុបក្នុងរយ:ពេល​១០​ឆ្នាំតទៅមុខទៀត៕

Tottenham 666882 adverise with khmeread