Oscar ទៅដល់​ចិន​ភ្លាម​សម្រប​ខ្លួនរ​ស់នៅបាន​ភ្លែត ដោយសារ​មាន​មិត្ត​ប្រេ​ស៊ី​ល​២​នាក់​ទៀត​ក្នុង​ក្លឹប​ចិន​

    ​Oscar មើលទៅ​ហាក់ដូចជា​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ចូលទៅក្នុង​ជីវិត​ថ្មី​នៅលើ​ទឹកដី​ប្រទេស​ចិន ក្រោយ​ការផ្លាស់​ក្នុង​កិច្ចព្រមព្រៀង​ដ៏​សម្បើម​របស់គាត់​ពី​តោ​ខៀវ Chelsea ។​

​    ​ខ្សែបម្រើ​អន្តរជាតិ​ប្រេ​ស៊ី​ល ដែល​ក្លឹប Shanghai SIPG បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៥២​លាន​ផោន​ទៅលើ​រូបគាត់ ហើយ​គាត់​នឹង​រក​ចំណូល ៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ក្នុង​ក្លឹប​ទ្វីបអាស៊ី​មួយ​នេះ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ចិន​កាលពី​ថ្ងៃ​ចន្ទ ហើយ​គាត់​បាន​បង្ហោះ​នូវ​រូបភាព​សន្លឹក​ដំបូង​ថ្មី​របស់ខ្លួន​ជាស្រេច​ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី​របស់គាត់​ចូលទៅក្នុង​បណ្តាញ​សង្គម​។​

​    ​នៅក្នុង​បណ្តាញ​សង្គម Instagram តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​ស្នាមញញឹម​ទៅកាន់​កាមេរ៉ា​ដែល​គាត់​ត្រូវបាន​ចូលរួម​ដោយ​មិត្ត​រួម​សញ្ជាតិ​របស់ខ្លួន Hulk និង Elkerson ខណៈដែល​ពួកគេ​អង្គុយ​យ៉ាង​មាន​ផាសុកភាព​នៅ​កន្លែង​អង្គុយ​លំដាប់​ពិសេស​លើ​យន្តហោះ​មួយគ្រឿង​៕

3bd014b400000578 4084560 oscar right poses with hulk centre and elkerson onboard a flight a 10 1483457861811 adverise with khmeread

មតិយោបល់