Unnamed

Irina Shayk អាក្រាតកាយ​ទាំងស្រុង​ក្នុងការ​ឃោសនា​ផ្សាយពាណិជ្ជកម្ម​ខោ​ខូវប៊យ​ឲ្យ​ក្រុមហ៊ុន Givenchy

នាង​មាន​ភាពល្បីល្បាញ​ដោយសារ​ការបង្ហាញ​ខ្លួន​ជាតា​រា​ម៉ូ​ដែល​ឈុត​សំលៀកបំពាក់​ហែល​ទឹក​។ ប៉ុន្តែ​ឥឡូវ​នាង Irina Shayk ងាក​មក​ថត​ស្រាត​ទាំងស្រុង​ឱ្យ​យុទ្ធនាការ​ក្រុមហ៊ុន Givenchy Jeans យក​ល្បី​វិញ​ម្តង​។

​តារា​ម៉ូ​ដែល​វ័យ ៣០ រូបនេះ បាន​ត្រសុល​ឱបរឹត​ជាមួយនិង​តារា​ម៉ូ​ដែល​ប្រុស​លោក Chris Moore ដែល​ស្ថិតក្នុង​ភាព​អាក្រាតកាយ​ទាំងស្រុង​ក្នុង​ការថត​ជា​រូបភាព​ស​និង​ខ្មៅ​។​

​រូបថត​ទាំងនេះ​ត្រូវបាន​ចែកចាយ​ដោយ​អ្នកដឹកនាំ​បច្ចេកទេស​ថតរូប​រប​ស់​ក្រុមហ៊ុន Givenchy លោក Riccardo Tisci ដែលជា​អ្នក​រចនា​ម៉ូត​សំលៀកបំពាក់​សញ្ជាតិ​អ៊ីតាលី​មួយរូប​ផងដែរ​។​

​លោក Tisci ណែនាំ​និង​បានដាក់​ចំណងជើង​ទៅលើ​រូបថត​នេះ​ថា "​ស្រឡាញ់​សាច់​អំបោះ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​"​។​

​ក្នុង​រូបថត​ដ៏ទៃទៀត តារា​ម៉ូ​ដែល​នាង Irina Shayk បាន​ឱប Chris Moore ពីក្រោយ ដោយ​ទោរទន់​រាងកាយ​ដែល​គ្មានអ្វី​ជាប់​ខ្លួន​បន្តិច​សោះ​របស់​នាង​ទៅលើ​ខ្នង​របស់​តារា​ម៉ូ​ដែល​ប្រុស​រូបនេះ​៕

 

ប្រភព៖ ដេលីមែល

មតិយោបល់