samsung-banner
adverise with khmeread

Cristiano Ronaldo បង្ហាញ​ស្បែកជើង​ថ្មី​ពណ៌​ស ដែល​ល្បី​ថា​ជួយ​រត់​បាន​លឿន​

Roanldo %281%29

    ​Cristiano Ronaldo ជាក់ស្តែង​ពិតជា​បាន​ផ្លាស់ប្តូរ​គ្រប់​រសជាតិ​ជាមួយនឹង​ស្បែកជើង​បាល់ទាត់​។​

​    ​ខណៈដែល​ប្រកាស​ដោយ​ខ្លួនឯង​ថា​ជា​បុរស​ម្នាក់​ចូលចិត្ត​លេងខ្លួន តារាបាល់ទាត់​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ​យកចិត្តទុកដាក់​ខ្លាំងណាស់​អំពី​សម្រស់​ស្បែកជើង​របស់គាត់​។ កន្លងទៅ​ទើបតែ​ខែ​មុន​ប៉ុណ្ណោះ មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន​ផលិតផល​សម្ភារៈ​កីឡា Nike បាន​អះអាងថា "Cristiano Ronaldo មិន​ចូលចិត្ត​ក្នុង​ការពាក់​ស្បែកជើង​ពណ៌​ខ្មៅ​នោះឡើយ ដោយសារតែ​ពណ៌​ខ្មៅ​មើលទៅ​មាន​ល្បឿន​យឺត ហើយ​គាត់​ចង់​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​សន្ទុះ​"​។​

​    ​ដោយហេតុនេះ​ម្ចាស់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or រូបនេះ ប្រាកដ​ជាមាន​ភាពជឿជាក់​លើ​ខ្លួន​ជាមួយនឹង​ស្បែកជើង​ម៉ូត​ថ្មី​របស់គាត់ ដែល​បានបង្ហាញ​នៅក្នុង​ការហ្វឹកហាត់​ដំបូង​ក្នុង​ឆ្នាំ ២០១៧​នេះ​។​

​    ​Ronaldo បាន​បង្អួត​នូវ​ស្បែកជើង​ថ្មី​របស់ខ្លួន​ដែល​មានតែ​ពណ៌​ស​មួយ​មុខ​ប៉ុណ្ណោះ ជាប់​មក​ជាមួយនឹង​ឈ្មោះ​កាត់​ប្រចាំត្រកូល​របស់គាត់ "CR7"​។ ច្បាស់​ណាស់​សម្រាប់​អ្នក​និយម​លេង​កីឡាបាល់ទាត់​ប្រាកដជា​ដក់ចិត្ត​ជាមួយ​នឹង​ស្បែកជើង​មួយ​សម្រាប់​នេះ​៕

adverise with khmeread

មតិយោបល់