Antonio Conte ទីបំផុត​បំបែក​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការ​លើកឡើងថា តោ​ខៀវ​កំពុង​ទាក់ទង​ទិញ Vidal និង Ricardo

    ​លោក Antonio Conte បាន​ចេញមុខ​និយាយ​ពាក់ព័ន្ធ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​ចំណាប់អារម្មណ៍​របស់​តោ​ខៀវ Chelsea ទៅលើ Arturo Vidal និង Ricardo Rodriguez ។​

​    ​Vidal ដែលជា​ខ្សែបម្រើ​របស់​ក្រុម Bayern Munich ទទួលបាន​ការរំពឹង​ទុកជា​ច្រើន​អំពី​ការផ្សាភ្ជាប់​ទំនាក់​ទំនាក់​របស់គាត់​ជាមួយនឹង​ការផ្ទេរ​ទៅកាន់​ទឹកដី Stamford Bridge ដោយ "​ទំនាក់ទំនង​" នៅលើ​ផុស​មួយ​ក្នុង​បណ្តាញ​សង្គម Instagram របស់​តោ​ខៀវ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ការពិភាក្សា​ជាមួយនឹង​លោក Conte ។​

​    ​ទន្ទឹមនឹង​នេះដែរ គេ​ជឿជាក់ថា តោ​ខៀវ​បាន​បង្កើតឱ្យមាន​កុងត្រា​មួយ​ជាមួយនឹង​ភ្នាក់ងារ​របស់​ខ្សែការពារ​ស្លាប​ឆ្វេង​ក្រុម Wolfsburg កីឡាករ Rodriguez នៅមុន​ទីផ្សារ​ខែមករា​នេះ​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី នៅលើ​ការផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​នេះ លោក Conte បាន​និយាយថា "​ខ្ញុំ​ផ្តល់​ចម្លើយ​ទៅលើ​សំណួរ​ទាំងនេះ​តែងតែ​ស្ថិតនៅក្នុង​វិធី​ដូចគ្នា​។ ខ្ញុំ​មិន​ចង់​និយាយ​អំពី​កីឡាករ​ដែល​លេង​ជាមួយនឹង​ក្រុម​ដទៃ​នោះឡើយ​។ ខ្ញុំ​គិតបែបនេះ រឿងនេះ​បាត់បង់​ការគោរព​សម្រាប់​កីឡាករ និង​ក្លឹប​ដទៃទៀត​"​។​

​    ​លោក Conte បាន​ទទួលស្គាល់ថា​គាត់​កំពុង​នឹង​ពិភាក្សារ​ជាមួយនឹង Chelsea ជុំវិញ​លទ្ធភាព​ផ្ទេរ​ខែមករា​នេះ ប៉ុន្តែ​គាត់​បាន​បដិសេធ បញ្ចេញ​ឈ្មោះ​គោលដៅ​របស់ខ្លួន​នោះឡើយ​៕

616039922
adverise with khmeread