samsung-banner
adverise with khmeread

បុរស​អង់គ្លេស​ធ្វើការ​នៅ​ប៉េកាំង​ភ្ញាក់ផ្អើល ពេល​ឃើញ​មេឃ​ស្រឡះ​ស្រាប់តែ​ប្រែជា​អ័ព្ទ​មើលលែងឃើញ​ត្រឹម ២០ វិនាទី​

Stream img

    ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​រលក​ផ្សែង​អ័ព្ទ​រំកិល​ចូល​ទីក្រុង​ប៉េកាំង ដែល​នេះ​ជា​អ្វីមួយ គេ​ហៅថា "​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​" ទោះបី​អាជ្ញាធរ​បាន​ទម្លាក់​កម្រិត​ព្រមាន​អំពី​ផ្សែង​អ័ព្ទ​ពី​ក្រហម​ទៅ​ទឹកក្រូច​ក៏ដោយ​។​

​    ​វីដេអូ​រយៈពេល ១២ វិនាទី ដែល​បង្ហោះ​ដោយ​ឆា​នែ​ល​ឈ្មោះ Chas Pope នៅលើ​បណ្តាញ YouTube កាលពី​ថ្ងៃ​ចន្ទ ទី ០២ កន្លងទៅ បង្ហាញ​ពី​មេឃ​ខៀវស្រងាត់​ប្រែជា​ផ្សែង​ស ហើយ​រំពេច​នោះ​ទៅជា​ផ្សែង​អ័ព្ទ​ប្រផេះ ចូល​វាយលុក​រដ្ឋធានី​ប្រទេស​ចិន​។​

​    ​បុរស​ជនជាតិ​អង់គ្លេស​ដែល​ធ្វើការ​នៅ​ប្រទេស​ចិន​ម្នាក់នេះ​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​ថា ផ្សែង​អ័ព្ទ​នេះ​បាន​រំកិល​ខ្លួន​ចូល​ទីក្រុង​ត្រឹម​រយៈពេល ២០ នាទី​។​

​    ​កាសែត New York Times បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី ០៣ កន្លងទៅ​ថា លោក Pope បាន​និយាយថា ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​បាន​ស្ថិតនៅលើ​កម្រិត ៤០០ នៅពេល​វីដេអូ​ត្រូវបាន​ថត​។​

​    ​កម្រិត​ខ្យល់​ពី ៣០១ ទៅ ៥០០ ត្រូវបាន​ចាត់ទុក​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថា ជា​កម្រិត​មាន​គ្រោះថ្នាក់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់