ឡើង​តាម​បង្អួច​លួច​ខ្សែក​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​ចាប់ប្រគល់ឱ្យ​ប៉ូលិស​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ឡើង​តាម​បង្អួច​លួច​ខ្សែក​ ត្រូវបាន​អ្នកស្រុក​ចាប់បាន​ប្រគល់ឱ្យ​ប៉ូលិស​កាលពី​ថ្ងៃទី​០៤ ​មករា​២០១៧ វេលា​ម៉ោង​១២​ និង​៣០​នាទី អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​2​ ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ស៊ុំ ចាន់​ធឿន ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​នៅ​​ភូមិ​ព្រែក​យាយ​ហ៊ិ​នទី​2 ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរមេផ្ទះ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ សួង វិចិត្រ​ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ឈើទាល​ភ្លោះ ​ឃុំ​ស្វាយ​អំពារ ស្រុក​មុ​កំពូល ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​។​ សម្ភារៈ​បាត់បង់៖ បាត់បង់​លោហៈធាតុ ​ពណ៌​ក្រហម ​ប្លា​ទីន​ (​ខ្សែក​ទម្ងន់​៥​ជី​៥​ហ៊ុន​)។​

    វត្ថុតាង​ចាប់យក៖ ១.​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125 ​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្ដាល 1I-1114​សេរី​2008, ២.​ពិល​ជ័រ​ពណ៌​ទឹកក្រូច​មួយ, ៣.​កូនសោ​ដោះ​ម៉ូតូ, ​៤-​លេខ​8​ចំនួន​០១​ដើម​-​លេខ១០​ចំនួន​០២​ដើ​ម ​និង​-​លេខ​១២ចំនួន​០២​ដើ​ម​, ៤.​ទូរស័ព្ទ​អិន​ចុច​ពិល​ពណ៌​ខ្មៅ​០១​គ្រឿង​ និង​៥.​ជណ្ដើរ​ឬ​ស្សី​០១ មាន​០៩​កាំ។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី​០៣ ​មករា ​២០១៧ ​វេលា​ម៉ោង​៩​យប់ ជនរងគ្រោះ​ និង​ប្តី បាននាំគ្នា​ដេក​នៅលើផ្ទះ​ក្បែរ​មាត់ទ្វារ​បង្អួច។ ​រហូតដល់​ម៉ោង​១២​ និង​៣០​នាទី ឆ្លង​ថ្ងៃទី​០៤​ មករា​ ២០១៧ ជនរងគ្រោះ​បានឃើញ​ភ្លើង​ពិល ចាំង​មក​មាត់​បង្អួច ហើយ ជនរងគ្រោះ​នឹកស្មានថា​បងថ្លៃ មកពី​ឆ្លុះ​កង្កែប ក៏​សម្ងំ​ដេក​វិញ​។​

    បន្ទាប់មក​នៅ​នឹង ក របស់​ជនរងគ្រោះ មាន​សកម្មភាព​ឆក់យក​ខ្សែក ហើយ​ជនរងគ្រោះ​បាន​ស្ទុះ​មើល​តាម​បង្អួច​ឃើញ ជនសង្ស័យ​ម្នាក់​កំពុង​ចុះ​តាម​ជណ្តើរ ឫស្សី​មក​ដី​ហើយ​ជនសង្ស័យ​បាន​លើក ជណ្តើរ​ចូល​ក្រោមផ្ទះ​ជនរងគ្រោះ។

    ភ្លាមនោះ ជនរងគ្រោះ បាន​ស្រែក​ឆោឡោ​ចោរៗ ប្តី ជនរងគ្រោះ បាន​ស្ទុះ​ចេញមកក្រៅ ស្រែកហៅ​អ្នកជិតខាងឱ្យជួយ​ដេញចាប់​ចោរ។ ​ក្នុង​សកម្មភាព​នោះ ជន​សង្ស័យ​បាន​រត់​ចុះ​ទឹក​។ បន្ទាប់មក​ជនសង្ស័យ ក៏រ​ត់ទៅ​ទិស​ខាង ជើង​បន្តទៀត​ទើប​ប្រជាពលរដ្ឋ​ចាប់បាន ហើយ​បាននាំគ្នា​វាយ​ជនសង្ស័យ​រហូតដល់​ទ្រោម ខ្លួន​ទើប​ទូ​រ​ស័ព្ទ​ហៅ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍ ប្រគល់ឱ្យ​ជនសង្ស័យ​វិញ។​

    បន្ទាប់មក ប៉ូលិសប៉ុស្តិ៍​បាន​យក​ជនសង្ស័យ មក​សាកសួរ​ប៉ុន្តែ​ជនសង្ស័យ​មិន​សារភាព​ឡើយ ​ដោយ​គ្រាន់តែ​ប្រាប់ថា​ម៉ូតូ​របស់ខ្លួន​ទុក​នៅក្នុង​ចំការចេក ខាងត្បូង​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ​ប្រហែល ​២០០ ម៉ែត្រ​ហើយ​ប៉ូលិស​ប៉ុស្តិ៍​បានធ្វើ​ការដកហូត​ចាប់យក បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread