ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នា​ថ្ងែ​ទី​០៣​ មករា​២០១៧ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ វ​ន្នី តាំង​ហេង ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ក្រោម​ឃុំ​ព្រែក​គយ ​ស្រុក​ស្អាង​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វ​ន្នី តាំង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​ខ្មែរ មុខរបរកសិករ មាន​ទីលំនៅៗ​ភូមិ​ព្រែ​ករុន​ក្រោម​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ ខុម​ សុភ​ណ្ឌ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២៦ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ រត់​តុ​ការ​មាន​ទីលំនៅៗ​ភូមិ​ព្រែ​ករុន​ក្រោម ​ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន។ ​វត្ថុតាង​ចាប់យក ឥដ្ឋប្រហោង ០៤​ដុំ​, ​ដុំថ្ម ១៣ ដុំ​, ​អង្កត់អុស ១១, ​ឈើ​ជ្រុង ១​ និង​ក្បាច់​របង ៧ ដុំ។ ការបាត់បង់​ និង​ខូចខាត ខ្សែក​ប្លា​ក​ទីន​០១​ខ្សែ ម៉ូត​អង្គាដី​ទម្ងន់​៣​ជី ជា​របស់​ជនរងគ្រោះ​។​ បាក់​ក្បាច់​របង​៧​កំណាត់ ​និង​បែក​ក្តារជញ្ជាំង​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ទី​០៣ ​មករា ​២០១៧ វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​មានឈ្មោះ ខុម សុភ​ណ្ឌ ហៅ​ខ្មៅ មាន​សភាព​ស្រវឹងស្រា​ហើយ​បាន​ចោទប្រកាន់​ឈ្មោះ វ​ន្នី តាំង​ហេង ថា រោទិ៍​ម៉ាស៊ីន​ម៉ូតូ​ខ្លាំងៗ ភ្លាមនោះ​ឈ្មោះ សុភ​ណ្ឌ បាន​ក្របួច​កអាវ ឈ្មោះ ​តាំងហេង រំពេច​នោះ​ឈ្មោះ​ តាំង​ហេង ​បាន​ដាល់​មុខ​ឈ្មោះ ខុម សុ​ភណ្ឌ​ បណ្តាល​ឱ្យមុត​ហូរ ឈាម​លើ​ថ្ពាល់​ខាងស្តាំ​១​កន្លែង។​

    ពេលនោះ​អ្នក​ទាំង​០២​បាន​ប្រតាយប្រតប់​គ្នា បណ្តាលឱ្យ​មុត​ដៃ​ខាងឆ្វេង​ឈ្មោះ តាំង​ហេង និង​បាត់​ខ្សែក​ប្លា​ក​ទីន​០១​ខ្សែ​ទម្ងន់​៣​ជី​របស់​ឈ្មោះ​តាំង​ហេង បន្ថែមទៀត។​ ពេល​ជាមួយគ្នា​នោះបាន​អ្នកជិតខាង​ចូល​ឃាត់ ទើប​ឈ្មោះ ​តាំង​ហេង ចូល​ក្នុងផ្ទះ​របស់ខ្លួន​និង​បិត​ទ្វាររបង ភ្លាមនោះ​ឈ្មោះ ខុម សុភ​ណ្ឌ បាន​យក​ដុំថ្ម និង អង្កត់អុស​គប់​ចូល​ផ្ទះ​និង​ដំបូលផ្ទះ​ជនរងគ្រោះ​ជាច្រើន​អស់​រយៈពេល​ដប់​ប្រាំ​នាទី​បណ្តាលឱ្យ​បាក់​ក្បាច់​របង​និង​បាក់បែក​ជ​ញ្ចាំ​ង​ផ្ទះ​(​ឈើ​)​មួយចំនួន​។​

    ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម​សមត្ថកិច្ច​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ​រដ្ឋបាល​ព្រែក​គយ ចុះ​អន្ដរាគមន៍ ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន​ឈ្មោះ​ខុម សុ​ភណ្ឌ​រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ស្អាង​ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី៕

Untitled 1 adverise with khmeread

មតិយោបល់