ឃាត់​ស្ត្រី ​៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុង​តាខ្មៅ​

    កណ្តាល ៖ ស្ត្រី​ ៣ ​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ទី​៦​​ពីបទ​ជួញដូរ សមគំនិត និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​០២ ​មករា​ ២០១៧ វេលា​ម៉ោង​៤​ និង​៥៥​នាទី ល្ងាច​នៅ​ចំណុច​បន្ទប់​ជួល របស់​ផ្ទះជួល ឈ្មោះ ម៉ាត់ លី ភូមិ​-​សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​ទីតាំង​ខាងលើ មានមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់ កម្លាំង​ប៉ូលិស​ផ្នែក​គ្រឿងញៀន​ក្រុង​តាខ្មៅ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កំពង់​សំណាញ់ លោក​ចៅសង្កាត់ និង​លោក​មេភូមិ​កំពង់​សំណាញ់ បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល លទ្ធផល​ដកហូត​វត្ថុតាង​-​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញឿ​ន​០១​គ្រឿង ​-​ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនធំ ​-​ឧបករណ៍​សម្រាប់ ជក់​ថ្នាំញៀន​មួយចំនួន ​-​ប្រដាប់​កឹ​ប​១ និង​គ្រាប់​កឹ​ប​
​ដប​ទឹក​សុទ្ធ​សង្ស័យ​ជា​សារធាតុ​ញៀន​ ដែល​ជនសង្ស័យ​ចាក់​ថ្នាំញៀន​ចូល​០១​ដប​ទឹក​សុទ្ធ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​០៣​នាក់  គឺ​១-​ឈ្មោះ ទឹម ដា​ណែ​ត ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ស្រុកកំណើត​ភូមិ​ព្រែក​ប៉ាង​ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ (​ប្រើប្រាស់​), ២-​ឈ្មោះ ម៉ៅ ស្រី​ទូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្រុកកំណើត​ភូមិ​ព្រែក ឃុំ​ចំ​ប៉ី ស្រុក​បាទី​ ខេត្តតាកែវ មុខរបរ ធ្វើការ​ហាង​ត្រជាក់ចិត្ត​ចាស់ (​ប្រើប្រាស់​) ​និង​៣-​ឈ្មោះ ម៉ៅ ចាន់​ស្រី​និ​ច ភេទ​ស្រី ​អាយុ២៥​ឆ្នាំ ស្រុកកំណើត​ភូមិ​ព្រែក ឃុំ​ចំ​ប៉ី ​ស្រុក​បាទី ខេត្តតាកែវ មុខរបរ​កម្មករ​ធ្វើ​ឡឥដ្ឋ (​សមគំនិត​ក្នុង​អំពើ​ជួញដូរ​)។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ ម៉ៅ ស្រី​តូច ខ្លួន​បាន​សារភាពថា ពេលដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ ទៅដល់​មុខ​បន្ទប់ ខ្លួន​ក៏​ស្ទុះ​ទៅយក សម្ភារៈ​ជាច្រើន​ដែលមាន ថង់​សម្រាប់ ច្រក​ថ្នាំញៀន ជញ្ជីង​ថ្លឹង​គ្រឿងញៀន សម្ភា​រៈជក់ ដែលជា​របស់​ឈ្មោះ ពឿ​ន ភេទ​ប្រុស ដែល​ត្រូវជា​បងថ្លៃ និង​ជា​ម្ចាស់​បន្ទប់ និង​ដប​សម្រាប់​ជក់​ថ្នាំ ដែល​បងស្រី​ឈ្មោះ ម៉ៅ ចាន់​ស្រី​និ​ច និង​មិត្ត​របស់ខ្លួន​បាន​ជក់​កាលពី​យប់​ថ្ងៃទី​០១ ​មករា ​២០១៧ មកម្ល៉េះ​យកទៅ​លាក់ទុក​ក្នុង​ចាន​បង្គុន់ និង​ឡា​បូ បង្គន់​តែម្តង។​

    ចំពោះ​គ្រឿងញៀន​វិញ​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​មួយរយៈ​ពេលកន្លងមក​ដែរ​ហើយ។​ ​ចំណែកឯ​ឈ្មោះ ម៉ៅ ចាន់​ស្រី​និ​ច ខ្លួន​ទើបតែ​បាន​ប្រើប្រាស់​លើក​ទី​១​ទេ គឺ​ជក់​ជាមួយ​ពួកម៉ាក​របស់​ឈ្មោះ ម៉ៅ ស្រី​តូច ដែល​ត្រូវជា​ប្អូនបង្កើត​របស់ខ្លួន​ដោយពេល​នោះ ពួកម៉ាក​របស់ ម៉ៅ ស្រី​តូច បានមក​បន្ទប់​ជួល​របស់ខ្លួន ហើយ​បាន​យក​ថ្នាំ​០១ កញ្ចប់​តូច រួច​បាន​បបួល​ខ្លួន​ឈ្មោះ ម៉ៅ ចាន់​ស្រី​និ​ចជក់ ដោយមាន​គ្នា​តែ ០២ នាក់​ហ្នឹង​ទេ។​

    បើតាម​ការសន្និដ្ឋានរ​បស់​ប៉ូលិស​ជនសង្ស័យ​ឈ្មោះ​ ពឿ​ន ត្រូវជា​ប្តី​របស់​ឈ្មោះ ម៉ៅ ចាន់​ស្រី​និ​ច ជា​ម្ចាស់​បន្ទប់ ពិតជា​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ដែល​​មាន​ប្រពន្ធ​ជា​អ្នកសមគំនិត​ក្នុង​រឿងនេះ។​

    ដោយឡែក​ជនសង្ស័យ​ឈ្មោះ ម៉ៅ ស្រី​តូច ត្រូវជា​ប្អូនស្រី​របស់ ម៉ៅ ចាន់​ស្រី​និ​ច និង​មិត្ត​ភក្តិ​ឈ្មោះ ទឹម ដា​ណែ​ត ពិតជា​បាន​ចូលរួម​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​បងស្រី​ខ្លួន​ពិតប្រាកដ​មែន។ ពេល​សមត្ថកិច្ច​ចុះទៅ ឈ្មោះ​ពឿ​ន​នោះ​មិន​នៅផ្ទះ​ទេ ជនសង្ស័យ​រួមជាមួយ​វត្ថុតាង អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

Unnamed %284%29 adverise with khmeread

មតិយោបល់