Julian Draxler លាតត្រដាង​ពី​មូលហេតុ​ដែល​គាត់​បដិសេធ Arsenal ដើម្បី​ចូលរួម​ជាមួយ PSG

    ​Julian Draxler បាន​បង្ហើប​ឱ្យដឹង​អំពី​ការសម្រេច​របស់គាត់​ទៅ​លើ​ការព្រងើយកន្តើយ​លើ​ចំណាប់អារម្មណ៍​របស់​កាំ​ភ្លើង​ធំ Arsenal ដោយ​ងាក​ទៅរក​ការផ្លាស់​ទៅកាន់​ក្លឹប Paris Saint-Germain ។​

​    ​ម្ចាស់​ជើងឯក​លី​ក​កំពូល​បារាំង Ligue 1 បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​រយៈពេល​បួន​ឆ្នាំ​នៅឯ​ទឹកដី Parc des Princes បន្ទាប់ពី​បញ្ចប់​ការផ្ទេរ​ពី Wolfsburg ។​

​    ​យោងតាម​សេចក្តី​រាយ​កាណ៍​បាន​លើកឡើងថា Draxler មានការ "​ស្ទាក់ស្ទើរ​" ក្នុងការ​ជ្រើសរើសរ​វា​ង​កាំភ្លើង​ធំ និង PSG មុន​ទីផ្សារ​ខែមករា​ឈាន​មកដល់ ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ បច្ចុប្បន្ន​បាន​ពន្យល់​ពី​មូលហេតុ​ដែល​នៅ​ទីបំផុត​គាត់​ជ្រើសរើស​ក្នុងការ​ចូលរួម​លេង​ជាមួយនឹង​ម្ចាស់​ជើងឯក​បារាំង​។​

​    ​Draxler បាន​បញ្ជាក់ថា "​វា​ជាមួយ​ក្តី​រីករាយ ដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង Paris Saint-Germain​។ សម្រាប់​លើកដំបូង​ក្នុង​អាជីព​របស់ខ្ញុំ ខ្ញុំ​អាច​ស្វែងរក​ក្លឹប​ក្នុងប្រទេស​ថ្មី ដែលជា​លី​ក​ថ្មី​មួយ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទនភាព​ក្នុងការ​ចាប់យក​ជំហាន​ថ្មី​នេះ​នៅឯ​ក្លឹប​មួយ ដែល​ក្លាយទៅជា​ក្លឹប​គោល​មួយ​ក្នុង​តំបន់​អឺរ៉ុប ហើយ​និង​បាន​ចុះហត្ថលេខា​ទិញយក​កីឡាករ​ល្អៗ​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់ PSG ដោយ​ឈ្នះ​ពាន​ថ្មី និង​បន្ត​វិវត្តន៍​ក្នុង​ឆាក​អន្តរជាតិ​"​។​

​    ​Draxler មិន​និយាយ​ចំៗ​កាំភ្លើង​ធំ​ទេ ប៉ុន្តែ​គេ​សង្កេតឃើញថា Arsenal ជា​ក្រុម​រិះថាំ មិន​ងាយ​ទិញ​កីឡាករ​ល្បីៗ​មកលេង​ទេ​៕

Arsenalfc adverise with khmeread
Loading ad ...