វីរបុរស​តូច​ល្អិត​ដ៏​អស្ចារ្យ​! ក្មេង​អាយុ ២ ឆ្នាំ​បញ្ចេញ​កម្លាំង​អស់ពី​ពោះ​ដើម្បី​ជួយ​បងប្រុស ដែល​ត្រូវ​ទូ​សង្កត់ពីលើ​

    ​វីរបុរស​មាន​គ្រប់​ទីកន្លែង​នៅលើ​ផែនដី រួមទាំង​ក្មេង​តូច​វ័យ ២ ឆ្នាំនេះ​ផងដែរ ដែល​បាន​ជួយសង្គ្រោះ​បងប្រុស​របស់ខ្លួន​នៅពេល​ទូ​ដាក់​អាវ​រលំ​សង្កត់ពីលើ​។​

​    ​វីរបុរស​តូច​ល្អិត​ឈ្មោះ Brock Shoff បាន​កំពុង​លេង​ក្នុង​បន្ទប់ដេក​របស់ខ្លួន​ជាមួយនឹង​បងប្រុស​ឈ្មោះ Bowdy ហើយ​ពួកគេ​ទាំងពីរ​បាន​ឡើង​ពីលើ​ថតតុ​បណ្ដាលឱ្យ​រំលំ​សង្កត់ពីលើ​បងប្រុស​។​

​    ​អ្វីដែល​កើតឡើង​បន្ទាប់​គឺ​ភាពក្លាហាន​របស់​ប្អូនប្រុស ដែល​មិន​ឆ្លេឆ្លា បែរជា​ទៅរក​វិធី​ដើម្បី​ជួយ​បងប្រុស​របស់ខ្លួន​ទៅវិញ​។​

​    ​ដោយឡែក​នៅ​អាមេរិក ក្មេងៗ​មិនតិចជាង ២,៥ ម៉ឺន​នាក់​នោះទេ ដែល​រងគ្រោះ​ដោយសារតែ​គ្រឿង​សង្ហា​រឹម ហើយ​ក្នុងចំណោម​ក្មេង​ដែល​រងរបួស​ទាំងនោះ​មាន​ស្លាប់​ម្នាក់​រៀងរាល់ ២ សប្ដាហ៍​ម្តង ដោយសារតែ​របួសធ្ងន់​ធ្ង​រ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត