adverise with khmeread 01619b15 f861 4d1d 9dca 811b0775c29d

ញៀន​ថ្នាំ​ផង​ប៉ង​ធ្វើ​មនុស្សឃាត​ផង​ជាប់​ខ្នោះ​ប៉ូលិស​

     ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងប៉ៃលិន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នេះ​ក្នុងករណី​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​ថ្នាំញៀន​នៅ​ចំណុច​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សរ សា​វ័​ន្ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រើប្រាស់​ថ្នាំញៀន​និង​ប្រព្រឹត្ត​បទ​ប៉ុនប៉ង​មនុស្សឃាត ទៅលើ​ឈ្មោះ ឈិន ស្រស់ ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​មេផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

    ប៉ូលិស​បន្តថា ហេតុការណ៍​នេះ​ជនសង្ស័យ​បាន​សារភាពថា​កាលពី​វេលា​ម៉ោង​៩​និង​នាទី ថ្ងៃទី​២១​ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​វត្ត រូបគាត់​បាន​សួរ​នារី​រងគ្រោះ​ថា "​អា​មួយ​នឹង​ហៅ​នាង​ទៅធ្វើ​អី "​។​

    រួច​ជនរងគ្រោះ​បាន​ឆ្លើយ​ប្រាប់​វិញ​ថា​គេ​អត់​បាន​ហៅ​នាង​ខ្ញុំ​ទេ ហើយ​វា​ថា​នាង​ខ្ញុំ​កុហក​វា ហើយ​ពេលនោះ ជនសង្ស័យ​ឈ្មោះ វ័​ន្ត ក៏បាន​ស្ទុះ​មក​វាយ​ជាច្រើន​ដៃ និង​អុក​ជង្គង់ (​ឡើង​ជង្គង់​) ជាច្រើន​ជង្គង់ បន្ទាប់មក​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​មក​ភ្ជង់​ក រួច​និយាយថា​"​បើ​មិន​ប្រាប់​វា​ទេ វា​នឹង​ចាក់​សម្លាប់ចោល "​។​

   សូមបញ្ជាក់​ផងដែរ​ថា​ជនសង្ស័យ​នេះ​តែងតែ​គំរាម​បែបនេះ​ជា​យូរ​មកហើយ​និង​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត​ផង បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់