ឆ្លាត​ហួស​! សិស្ស​និទ្ទេស A ភូមិវិទ្យា ឆ្លើយថា "​ទីក្រុង​ប៉ារីស​" ជា​ឈ្មោះ​ប្រទេស នៅក្នុង​កម្មវិធី​ល្បងប្រាជ្ញា​របស់​ប៉ុស្តិ៍ BBC

    ​បេ​ក្ខ​នារី​ម្នាក់​បាន​សម្លឹង​មិត្តភក្តិ​របស់​នាង​ហាក់​ចង់​ស៊ីសាច់​បន្ទាប់ពី​ឆ្លើយ​សំណួរ​ខុស ខណៈ​មិត្តភក្តិ​នាង​បាន​ឆ្លើយថា ទីក្រុង​ប៉ារីស​ជា​ប្រទេស​។​

​    ​រឿង​ដ៏​គួរឱ្យ​ហួសចិត្ត​នេះ​ដែល​ចូលរួម​ដោយ​សិស្ស​ពីរ​នាក់​ឈ្មោះ Sarah និង Mariam ត្រូវបាន​ចាក់ផ្សាយ​ពាសពេញ​ប្រទេស​អង់គ្លេស​នៅលើ​កញ្ចក់​ទូរទស្សន៍ BBC One កាលពី​ថ្ងៃទី ០២ ឆ្នាំ​ថ្មី​កន្លងទៅ​។​

​    ​នាង Sarah ត្រូវ​បានផ្តល់​កាតព្វកិច្ច​ជាមួយ​សំណួរ​សួរថា​តើ​ប្រទេស​ណា​ដែល​បញ្ចប់​ដោយ​ព្យញ្ជនៈ​ចំនួន​ពីរ​អក្សរ​។ គោលបំណង​កម្មវិធី​នេះ​គឺ​ដើម្បី​ស្វែងរក​ចម្លើយ​ស្រពិចស្រពិល​បំផុត​ចេញពី​ការ​ស្ទាបស្ទង់​មនុស្ស​១០០​នាក់ ដោយ​ផ្តោត​សំខាន់​លើ​អ្នក​ដែល​រកបាន​ពិន្ទុ​សូន្យ​ក្នុង​កម្មវិធី​។​

​    ​ប្រទេស​អាល្លឺម៉ង់ (GermaNY) សាធារណៈរដ្ឋ​អៀរ​ឡង់ (IrelaND) និង​អ៊ី​ស្លង់ (IcelaND) គួរតែ​ជា​ចម្លើយ​ដែល​នាង​ត្រូវ​ឆ្លើយ ប៉ុន្តែ​ផ្ទុយទៅវិញ​នាង​គិត​អ្វី​មិនឃើញ ហើយ​បែរជា​ឆ្លើយថា ទីក្រុង​ប៉ារីស (Paris) ជា​ប្រទេស​ទៅវិញ​។​

​    ​ក្រោយ​ចម្លើយ​ដ៏​មិន​គួរឱ្យ​ជឿ​នេះ មិត្តភក្តិ​របស់​នាង​គឺ Mariam បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង ជាពិសេស​គឺ​នៅពេល​នាង Sarah បាន​អួតថា​នាង​បាន​ពិន្ទុ A ក្នុង​មុខ​វិទ្យាភូមិ​វិទ្យា​៕


 

B adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់