ទិញ​ថ្នាំញៀន​ពី​ច្បារអំពៅ​តម្លៃ​ ៩៥​ ម៉ឺន​រៀល​យកទៅលក់​បន្ត​នៅ​ស្រុក​ស្អាង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​ បាន​បង្ក្រាប​ករណី​៧​ឃាត់​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ម្នាក់​នៅ​ថ្ងៃទី​០៣ ​មករា​​ ២០១៧ វេលា​ម៉ោង២ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ម៉ិ​ច ភិ​រ៉ាត់ ស្ថិតក្នុង​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​​កណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ម៉ិ​​ច ភិ​រ៉ា​ត ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជន​​ជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន  ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល។ ​វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ១៣​ កញ្ចប់ ០១​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច, ២-​ទូរ​ស័ព្ទ។​    

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៣ ​មករា ២០១៧ វេលា​ម៉ោង​២ ​និង​៣០​នាទី រសៀល​កម្លាំង​ជំនាញ សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ម៉ិ​​ច ភិ​រ៉ា​ត ស្ថិតក្នុង​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ប្រទះឃើញ​ជនសង្ស័យ​នៅក្រោម​ផ្ទះ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យបានរ​ក​ឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក ១២​កញ្ចប់​តូច នៅ​នឹង​ខ្លួន​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូន​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ម៉ិ​ច ភិ​រ៉ា​ត បាន​សារភាពថា កាលពី​ថ្ងៃទី​០២​ មករា ​២០១៧ ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន​ ០១ ​កញ្ចប់​ធំ​តម្លៃ​៩៥០.០០០​រៀល ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​យកមក​វេច​ខ្ចប់​លក់ ក្នុង​០១​កញ្ចប់ តម្លៃ ៤០.០០០​ រៀល​ និង​លាក់ទុក​នៅផ្ទះ​០១​កញ្ចប់​ធំ​ទៀត។​

    លុះ​នៅវេលា​ម៉ោង​២ ​និង​៤៥​នាទី រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​ស្រុក​ស្អាង បន្តទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ឈ្មោះ ម៉ិ​​ច ភិ​រ៉ា​ត នៅ​ចំណុច​ភូមិខ្ពប​ក្រោម ​ឃុំ​ខ្ពប ​បាន​រកឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក​០១​កញ្ចប់​ធំ​.​ជញ្ជីង​០១​គ្រឿង និង​ឧបករ​ណ៍​វេច​ខ្ចប់​មួយចំនួន​បន្ថែមទៀត ករណី នេះ​សមត្ថកិច្ច កំពុង​បន្ត​ចស​ត់​ការ​តាម​នីតិវិធី៕

Unnamed %283%29
adverise with khmeread