លក់​ថ្នាំញៀន​ដូច​ស្ករ​គ្រាប់​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​វ៉ៃខ្នោះ​ម្នាក់​រត់​រួច​ម្នាក់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល បាន​បើក​កិច្ច​ប្រតិ​ប​តិ្ត​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុងករណី​៨​ បាន​ម្នាក់​ក្នុងចំណោម​២​នាក់​​កាលពី​ថៃ្ង​ទី​៣ ​មករា ​២០១៧ ​វេលា​ម៉ោង​ ៣ ​រសៀល​នៅ​ចំណុច​ក្នុងផ្ទះ​ជនល្មើស​ភូមិ ទួល​សេរី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់ គឺ​១.​ឈ្មោះ ម៉ាប់ ឆើត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិត នៅ​ភូមិ​ពោ​ថ្មី ឃុំ​ដំណាក់​រាំង​ស្រុក​ឧ​ដុ​​ង្គ ខេត្តកំពង់ស្ពឺ ​(​ឃាត់ខ្លួន​) និង​២.​ឈ្មោះ ​សារិន រិទ្ធី​ ហៅ ​គា ម៉ៅ ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​នៅ​ភូមិ​ទួល​សេរី​ ឃុំ​ទួល​ព្រេជ​ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ (​គេចខ្លួន​)​។ ​វត្ថុតាង ចាប់យក ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ ០៥ ​កញ្ចប់​ធំ ០២ ​ម​ធ​ម្យ​ ០១ ​កញ្ចប់​ និង​តូច ​០២​ កញ្ចប់​ និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០២ និង​ឧបករណ៍​ថង់​វេច​ខ្ចប់​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​ ទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុ កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាប​រកឃើញ​ថ្នាំញៀន ​០៥ ​កញ្ចប់​ក្នុង​ហោប៉ៅ​ខោ​ជនល្មើស​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ខាងលើ​ឆ្លើយថា ខ្លួន​ជា​អ្នកលក់​ឱ្យ​ឈ្មោះ​ ចាន់ ចិត្ត ​ភេទ​ប្រុស ​អាយុ​៣៦ឆ្នាំ រស់​ភូមិ​ឃុំ​កើតហេតុ មុខរបរ មិន​ពិត រត់គេចខ្លួន​។​

    កម្លាំង​ជំនាញ​បានធ្វើ​ការឆែកឆេរ ក្នុងផ្ទះ​ដកហូត​បាន​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០២ និង​ឧបករណ៍​ថង់​វេច​ខ្ចប់​មួយចំនួន​។ ប​ច្ចុ​ប្បន្ន​ជនល្មើស ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread