កម្មវិធី​ថ្មី Houseparty អនុញ្ញាតឱ្យ​មនុស្ស Chat ជា​វីដេអូ​លក្ខណៈ​ជា​ក្រុម មិន​ចាញ់ Facebook

    ​កម្ម​វី​ធី Houseparty គឺជា​កម្មវិធី​ឆាត​វីដេអូ​ជា​ក្រុម​ថ្មី​មួយ ដែល​បង្កើតឡើង​ដោយ​អតីត​អ្នកបង្កើត​កម្មវិធី Meerkat​។​

​    ​កម្មវិធី​នេះ​ផ្ដល់​អ្នក​នូវ​គ​ន្លាត​មួយ​ដើម្បី​ឆាត​ជា​វីដេអូ​ជាមួយនឹង​មិត្តភក្តិ​របស់​អ្នក នៅពេល​អ្នក​បើ​កម្មវិធី អ្នក​គ្រាន់តែ​ចុច​ឈ្មោះ​មិត្តភក្តិ​របស់​អ្នក​ដែល​លេង​កម្មវិធី​នេះ​ឆាត​ជា​ក្រុម ឬ​រង់ចាំ​មិត្តភក្តិ​ផ្សេងទៀត​ដើម្បី​ចូលរួម​ឆាត​វីដេអូ​ក៏បាន​។​

​    ​ដោយឡែក​សម្រាប់​អ្នកខ្លះ​ជាប់រវល់ ឬ​កន្លែងធ្វើការ កម្មវិធី​នេះ​នឹងមិន​រំខាន​ដល់​អ្នក​ទាំង​នោះឡើយ ដោយមាន​មុខងារ​មួយ​ហៅថា “Sneak into the House” វា​អនុញ្ញាតឱ្យ​អ្នក​តេ​ហៅ​គ្នា​របស់​អ្នក​ដោយ​មិនមាន​លោត​សារ​ដំណឹង​នោះឡើយ​។ ហើយ​មុខងារ​នេះ​មានតែ​លើ​ប្រភេទ​ទូរស័ព្ទ​ណា​ដែលមាន 3D Touch ប៉ុណ្ណោះ​៕

 

Houseparty what is it new app review
adverise with khmeread

អ្នកនឹងចូលចិត្ត