ប្រុស​ស្អាត​មកពី​ហូលីវូដ​និយាយថា​មិនអាច​ទ្រាំ​រង់ចាំ​សម្តែង​ជាមួយ​កំពូល​តារាភាពយន្ត​ស្រី​បូលីវូដ​បានឡើយ​

    ​តារា​សម្ដែង​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​របស់​អាមេរិក This Is Us លោក Justin Hartley និយាយថា​គាត់​មិនអាច​មិន​សរសើរ​នាង Priyanka Chopra បានទេ​។​

​    ​អំឡុងពេល​កិច្ចសម្ភាសន៍​មួយ​កាលពីពេល​ថ្មីៗ​នេះ លោក Justin បាន​លាតត្រដាង​ថា "​ខ្ញុំ​ចូលចិត្ត​ធ្វើការ​ជាមួយ​នាង Priyanka​។ នាង​អស្ចារ្យ នាង​ពិតជា​រវល់​ខ្លាំងណាស់​នៅពេលនេះ ដោយហេតុថា​នាង​មាន​កម្មវិធី​ផ្ទាល់ខ្លួន​។ រៀងរាល់​ពេល​ខ្ញុំ​ឃើញ​នាង នាង​ហាក់បីដូចជា​រវល់​គ្រប់ពេលវេលា​។ នាង​គឺជា​តារា​សម្ដែង​ល្អ​ម្នាក់ ហើយពី​អ្វីដែល​ខ្ញុំ​ធ្លាប់​បានឮ​ពី​នាង នាង​គឺជា​មនុស្ស​ល្អ បើទោះជា​ខ្ញុំ​មិនសូវមាន​អារម្មណ៍​រីករាយ​ពេល​ជួប​នាង​ក៏ដោយ​"​។​

​    ​គាត់​ក៏បាន​បន្ថែមទៀតថា គាត់​សង្ឃឹមថានឹង​បានធ្វើការ​ជាមួយ​នាង​ថ្ងៃ​ណាមួយ ប្រសិនបើ​កាលវិភាគ​របស់​នាង​នៅសល់​តិចតួច​៕

Pc 1483444744 600x450 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់