លាក់​ថ្នាំញៀន​ក្នុង​គូទ​!!! សមត្ថកិច្ច​រកឃើញ​វ៉ៃខ្នោះ​បាន​ម្នាក់

    កណ្តាល ៖ ប៉ូលិស​ស្រុក​ល្វាឯម​បាន​បង្ក្រាប​ករណី​ទី​ ១០ ​ពាក់ព័ន្ធ​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​០៣​ មករា ​២០១៧ វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​នៅ​ចំណុច​កំពង់ដរ​កោះ​រះ ភូមិកោះ​រះ​លើ ឃុំកោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​សព្វថ្ងៃ ភូមិចិន ឃុំបាក់​ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១ កញ្ចប់​ធំ​, ២-​បារី ហ្វី​ន មួយកញ្ចប់ ចំនួន ១០ ដើម, ៣-​ដែកកេះ ០១, ៤-​លុយ​ចំនួន​៥០០​រៀល ​និង​៥-​ទូរស័ព្ទ​ខេ​ម​ហ្វូ​ន ​០១ គ្រឿង​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ថ្ងៃខែ​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​កោះ​រះ និង​ប៉ុស្តិ៍ពាម​ឧកញ៉ា​អុង ​ដោយ​កំណត់​បាន​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ បានដាក់​កម្លាំង​ត្រួតពិនិត្យ​នៅ​ចំណុច​កំពង់ដរ​កោះ​រះ បានឃើញ​មុខសញ្ញា​សមត្ថកិច្ច​បាន​ឃាត់​យកមក​ឆែកឆេរ នៅ​អធិការដ្ឋាន​រកឃើញ​សារធាតុ​ញៀន​ ០១ ​កញ្ចប់​ធំ លាក់​ក្នុង​គូទ​ហើយ​បាន​ឃាត់ខ្លួន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread